ប្រជាពលរដ្ឋ​សំរុក​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ​និង ​ទោចក្រយានយន្ត​យ៉ាង​គគ្រឹកគគ្រេង​

ប្រជាពលរដ្ឋ​ចាប់ផ្តើម​សំរុក​ទៅ​ប្រឡង​យក​ប​ណ្ណ័​បើកបរ​រថយន្ត បន្ទាប់ពី​ច្បាប់​ចរាចរណ៍​ថ្មី គ្រោង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៦​នេះ​តទៅ​។ ​ជាក់ស្តែង​ដូចជា​នៅ​ព្រឹក​ថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០១៥​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាននាំគ្នា​ទៅ​ប្រលង​យ​កប​ណ្ណ័​បើកបរ​រថយន្ត​ចំនួន ៤០៥ ​នាក់ កើន​លើស​ថ្ងៃមុនៗ។

ប្រជាពលរដ្ឋ​សំរុក​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ​និង ​ទោចក្រយានយន្ត​យ៉ាង​គគ្រឹកគគ្រេង​

លោក មាស ចន្ថា ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៏​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​បាន​សំរុក​ទៅ​ប្រឡង​យក​ប​ណ្ណ័​បើកបរ​ទោចក្រយានយន្ត និង​ប​ណ្ណ័​បើកបរ​យានយន្ត​យ៉ាងច្រើន​កុះករ​ខុសប្លែក​ពី​ធម្មតា ដោយ​កាលពីមុន​មាន​ត្រឹមតែ​ជាង​ ១០០​ នាក់ ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃៗ ប៉ុន្តែ​ឥឡូវនេះ មាន​ប្រជាពលរដ្ឋ​រហូតដល់​ទៅ​ជាង ​៤០០ នាក់​ក្នុង​មួយថ្ងៃៗ បាននាំគ្នា​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ នេះ​ជា​ចំនួន​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។

ប្រជាពលរដ្ឋ​សំរុក​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ​និង ​ទោចក្រយានយន្ត​យ៉ាង​គគ្រឹកគគ្រេង​

ចាប់ពី​ឆ្នាំ ២០០៧ ​ដល់​ឆ្នាំ ២០១៥​ នេះ អ្នក​ដែល​បាន​ទៅធ្វើ​ប​ណ្ណ័​បើកបរ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ សំរាប់​ប​ណ្ណ័​បើកបរ ម៉ូតូ​មាន​ជិត ៧​ពាន់​នាក់ និង​ប​ណ្ណ័​បើកបរ រថយន្ត​មាន​ជាង ១១២០៨៧ នាក់​។ សូម​បញ្ជាក់ដែរថា ចំពោះ​អ្នក​ដែល​ចុះឈ្មោះ​ក្នុងការ​ប្រឡង យ​កប​ណ្ណ័​បើកបរ​បាន ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ អត្តសញ្ញាណ​ប​ណ្ណ័ សៀវភៅ​គ្រួសារ​ឬ សំបុត្រកំណើត ហើយ​មានការ​បញ្ជាក់​ពី​សាលាបង្រៀន​បើកបរ​ផងដែរ​។​ សុទ្ធ គឹម​សឿន


ប្រជាពលរដ្ឋ​សំរុក​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ​និង ​ទោចក្រយានយន្ត​យ៉ាង​គគ្រឹកគគ្រេង​

ប្រជាពលរដ្ឋ​សំរុក​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត ​និង ​ទោចក្រយានយន្ត​យ៉ាង​គគ្រឹកគគ្រេង​