ឃាតកម្ម​សម្លាប់​បុគ្គលិក​ក្នុងផ្ទះ​សំណាក់ «​សូរិយា​ផ្កាយ ៩»​

បុរស​ម្នាក់​ជា​បុគ្គលិក​ដែល​ទើបតែ​ចូល​បម្រើការ​នៅក្នុង​ផ្ទះសំណាក់​ដែលមាន​យីហោ «​សូរិយា​ផ្កាយ ៩» បាន​ចំនួន ៣ ថ្ងៃ ត្រូវបាន​បុរស​ជា​បុគ្គលិក​ដូចគ្នា​បាន​ប្រើប្រាស់​ដំបង​ឈើ​ជ្រុង​វាយ​ចំក្បាល​ជាច្រើន​ដំបង​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អ​ណោ​ច​អធម​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​បុគ្គលិក រួច​បុរស​ជា​ជនដៃដល់​រត់គេចខ្លួន​បាត់ ។ ហេតុការណ៍​វាយ​សម្លាប់​គ្នា​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​ថ្ងៃត្រង់ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៥ នៅក្នុង​បន្ទប់​លេខ ៥០៣ ជាន់​ទី​៤ ក្នុងផ្ទះ​សំណាក់​យីហោ         «​សូរិយា ​ផ្កាយ ៩» ផ្ទះ​លេខ ១៥Eo ផ្លូវ​លេខ ៨១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។​

ឃាតកម្ម​សម្លាប់​បុគ្គលិក​ក្នុងផ្ទះ​សំណាក់ «​សូរិយា​ផ្កាយ ៩»​

តាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា បុរស​ជា​ជនរងគ្រោះ​មានឈ្មោះ ប៊ុត សៅ អាយុ ២០ ឆ្នាំ រាល់ថ្ងៃ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ និង មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ត្រាច​ខាងលិច ឃុំ​កំពង់ត្រាច ខេត្តកំពត ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​បន្ទប់​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ ។ មុនពេល​កើតហេតុ​មាន​បុគ្គលិក​ម្នាក់​បាន​ឡើងទៅ​បន្ទប់​ខាងលើ​ដើម្បី​មុជទឹក ដោយ​គោះទ្វារ​មិនមានអ្នកបើក ក៏បាន​គាស់​ចូលទៅ និង បានឃើញ​បុរសរងគ្រោះ​ដេកស្លាប់​នៅលើ​គ្រែ ដោយមាន​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន និង ក្បាល​ឡើង​វ៉​ល់​ស្ទើរតែ​មើល​លែង​ស្គាល់​ទៅហើយ ទើប​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែម្តង ។

ឃាតកម្ម​សម្លាប់​បុគ្គលិក​ក្នុងផ្ទះ​សំណាក់ «​សូរិយា​ផ្កាយ ៩»​

ក្រោយពេល​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​ធ្វើការ​ពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ​បាន​ឃើញថា បុរសរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​ជនដៃដល់​បាន​ប្រើ​ដំបង​ឈើ​ជ្រុង​វាយ​ត្រូវ​ចំក្បាល​ជាច្រើន​កន្លែង ទើប​បណ្តាលឱ្យ​ស្លាប់បាត់​បង់ជីវិត ដោយ​ពុំមាន​អ្នកណា​ដឹង​ពី​មូល​ហេតុអ្វី​ឡើយ​? នៅនឹងកន្លែង​កើតហេតុ​កម្លាំង​មាន​សម្ថ​កិច្ច​បាន​រកឃើញ​ដំបង​ឈើ​ជ្រុង​ដែល​ជនសង្ស័យ​បាន​ប្រើ​សម្រាប់​វាយ​សម្លាប់​ជនរងគ្រោះ​ចំនួន ១ ។

ឃាតកម្ម​សម្លាប់​បុគ្គលិក​ក្នុងផ្ទះ​សំណាក់ «​សូរិយា​ផ្កាយ ៩»​

​បុរស​ជា​ជនដៃដល់​ក៏ត្រូវ​បា​នស​គេ​ស្គាល់​ផងដែរ​គឺ​ឈ្មោះ រដ្ឋា អាយុ ២៥​ឆ្នាំ ជា​បុគ្គលិក​បម្រើការ​នៅក្នុង​ផ្ទះសំណាក់​ខាងលើ​ជាមួយគ្នា មាន​ស្រុកកំណើត​នៅក្នុង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​រត់​គេចខ្លួនបាត់​ក្រោយពី​បាន​វាយ​សម្លាប់​ទៅលើ​បុរស​ជនរងគ្រោះ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​ចាប់ខ្លួន​យកមក​ធ្វើការ​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ ហើយ​សព​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​បញ្ជូន​យកទៅ​កាន់​ស្រុកកំណើត ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕ (ប្រភព TV5)

ឃាតកម្ម​សម្លាប់​បុគ្គលិក​ក្នុងផ្ទះ​សំណាក់ «​សូរិយា​ផ្កាយ ៩»​