ព្រះមហាក្សត្រយាង និវត្ត មកដល់ប្រទេស វិញហើយ បន្ទាប់ពីបំពេញ ទស្សនកិច្ចនៅឡាវ៣ថ្ងៃ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបាន យាងមកដល់មាតុ ប្រទេស ដោយសុវត្ថិភាពវិញហើយ នៅវេលាម៉ោងប្រមាណជាង១១ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ បន្ទាប់ពីបានធ្វើ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឡាវ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២១ដល់២៣ ខែធ្នូ ឆ្នាំ២០១៥ ។ ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ ត្រូវបានធ្វើឡើងតបតាមការ សុំយាងរបស់ លោក Choummaly SAYASONE ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតឡាវ។

ក្នុងព្រះរាជដំណើរយាងនិវត្តរបស់អង្គព្រះមហាក្សត្រ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គេឃើញមានឥស្សរជន កំពូលៗមានដូចជា  សម្តេចសេនាវិបុល សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមទាំង ឥស្សរជន និងព្រះរាជវង្សានុវង្ស នាម៉ឺនមន្ត្រីជាច្រើនទៀត ៕

ព្រះមហាក្សត្រយាង និវត្ត មកដល់ប្រទេស វិញហើយ បន្ទាប់ពីបំពេញ ទស្សនកិច្ចនៅឡាវ៣ថ្ងៃ