ឆក់​កាបូប​ជនបរទេស ដួល​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ម្នាក់ និង រត់គេចខ្លួន​បាត់​ម្នាក់​

ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់​បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនជាតិ​បរទេស​បីនាក់ ខណៈពេលដែល​ជនបរទេស​កំពុង​ដើរ​បណ្ដើរគ្នា ហើយ​ពេលដែល​ធ្វើ​សកម្មភាព​ឆក់​ជនសង្ស័យ​បាន​ដួល​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ និង ម្នាក់ទៀត​លើក​ម៉ូតូ​ជិះ​រត់​គេចខ្លួនបាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១ និង ៣០ យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ នៅ​ចំណុច​ជិត​ព្រះ​គម្លង់ ស្ថិតក្នុង​សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ឆក់​កាបូប​ជនបរទេស ដួល​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ម្នាក់ និង រត់គេចខ្លួន​បាត់​ម្នាក់​

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ យូ វៃ​តុង អាយុ ១៩ ឆ្នាំ ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ភូមិ តា​ព្រហ្ម សង្កាត់ ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ជនជាតិ​បរទេស​បីនាក់​ប្រុស​ម្នាក់ ស្ត្រី ២ នាក់ បាន​ដើរ​បណ្ដើរគ្នា​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ លុះ​មកដល់​ចំណុចកើតហេតុ​មាន​ជនសង្ស័យ ២ នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច ព​ណ៍ស មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់ ។

ឆក់​កាបូប​ជនបរទេស ដួល​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ម្នាក់ និង រត់គេចខ្លួន​បាត់​ម្នាក់​

ប្រភព​បាន​បន្តថា ពេលដែល​ជនសង្ស័យ​ឆក់​កាបូប ស្ត្រី​ជនជាតិ​បរទេស​បាន​ទាញ និង អោប​កាបូប​ជាប់​បណ្ដាលអោយ​ដួល​ទាំង​ម៉ូតូ​ជនសង្ស័យ និង ស្ត្រី​រងគ្រោះ​បណ្តាលឱ្យ​របួស​ផងដែរ ។ ចំណែក​ជនសង្ស័យ​ម្នាក់​បាន​លើក​ម៉ូតូ​ជិះ​រត់​គេចខ្លួនបាត់ និង ម្នាក់ទៀត​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕ (​ប្រភព TV5)

ឆក់​កាបូប​ជនបរទេស ដួល​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​ម្នាក់ និង រត់គេចខ្លួន​បាត់​ម្នាក់​