ស្ថាបនា​ពង្រីក​ផ្លូវ​ព្រៃ​ស ដំណាក់កាល​ទី​២ ចាប់ពី​វត្ត​អង្គ​មេត្រី​ដល់​ផ្លូវជាតិ​លេខ​៣

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ស្ថាបនា​ពង្រីក​ផ្លូវ​ព្រៃ​ស ដំណាក់កាល​ទី​២ ចាប់ពី​វត្ត​អង្គ​មេត្រី​ដល់​ផ្លូវជាតិ​លេខ​៣ ប្រវែង ៦១០៤​ម៉ែត្រ ទទឹង​១១​ម៉ែត្រ ជា​ផ្លូវ​បេតុង​អា​ម៉េ កម្រាស់​២០​សង្ទីម៉ែត្រ ។

គិត​ត្រឹម​ថ្ងៃ​ទី​២៣​ធ្នូ​២០១៥​នេះ ការដ្ឋាន​សម្រេច​ចាក់​បេតុង​បាន​ប្រវែង​៨៥០​ម៉ែត្រ ទទឹង​១១​ម៉ែត្រ ៕