ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

​នៅក្នុង​ឆ្នាំ​២០១៥​នេះ គេ​បាន​សង្កេតឃើញ​តារា​សិល្បៈ​ជាច្រើន ដួង បានសម្រេច​ចិត្ត​ចូល​រោងការ​ទៅតាម ប្រពៃណី​ជា​បន្តបន្ទាប់​។​ក្នុងនោះ​ក៏មាន​តារា​មួយចំនួន បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​ពួកគេ​នៅ​មិនទាន់​កំណត់​ថ្ងៃ រៀបការ​នៅឡើយ​។​នៅពេលនេះ​«​ប្រជាប្រិយ​»​សុំ​លើកយក​តារា​ប្រុស ស្រី ចំនួន​៥​ដួង ដែល​បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ មក​បង្ហាញជូន​ប្រិយមិត្ត​អ្នកអាន តើ​តារា​ណាខ្លះ ដែល​ស្ថិតនៅ​ក្នុងចំណោម​តារា​ទាំង​៥​ដួង នេះ ?​។​

**​តារា​សម្តែង នី មុន្នីនាថ​
​ ​តារា​សម្តែង​សម្បុរ​ស្រអែម នី មុន្នីនាថ ទោះបីជា បាន​ភ្ជាប់ពាក្យ​ជាមួយ​កន្លង់​ឯនាយ​ស​ម្​ុ​ទ្រ ដែល​ត្រូវគេ​ស្គាល់​ថា ជា​លោក សូ​ឡាំង ក៏ពិតមែន តែ​កន្លងមក នី មុន្នីនាថ តែងតែ​ច្រានចោល​ពត៌មាន នេះ​។​ប៉ុន្តែ​ថ្មីៗ​នេះ​ម្តាយបង្កើត​របស់ នី មុន្នីនាថ បាន​ទទួលស្គាល់ថា កូនស្រី​របស់​អ្នកស្រី​ពិតជា បាន​ភ្ជាប់ពាក្យ​ជាមួយ លោក សូ​ឡាំង កាលពី​ខែមេសា កន្លងមក​ពិតមែន​។​តែ​ពិធី​នេះ មិនបាន​ធ្វើជា លក្ខណៈ​ធំដុំ​នោះទេ​។ រហូតមកដល់​ពេលនេះ​ម្តាយ​របស់ នី មុន្នីនាថ នៅតែ​លាក់បាំង​គម្រោង​រៀបការ​របស់​កូនស្រី ដោយ​ប្រាប់ថា ចង់​ធ្វើអោយ​ភ្ញា្​ក់​ផ្អើល​។​ក្រោយពេល​រៀបការ នី មុន្នីនាថ និង​បញ្ចប់ជីវិត​សិល្បៈ ភ្លាមៗ​ដែរ​។​គេ​រំពឹងថា នី មុន្នីនាថ អាច​និង​រៀបការ​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​សព្វថ្ងៃ នាង កំពុង​រៀបចំ​សំណុំ​ឯកសារ​ដើម្បី​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​អនាគត​ស្វាមី​។​

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​? ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​? ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

** តារា​ស​ម្រៀ​ង សុន ស្រី​ពេជ្រ​
​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស សុន ស្រី​ពេជ្រ បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ លោក ទាវ វិសាល ជា​មន្ត្រី​បំរើកា​រងារ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​១១ ខែធ្នូ កន្លងមក ដោយមាន ការ ចូលរួម​ពី​សំណាក់​មិត្តភក្តិ​ក្នុង​សិល្បៈ​មួយចំនួន​ផងដែរ​។​មានការ​បង្ហើប​ប្រាប់​ពី​សំណាក់​មិត្តភក្តិ​របស់ សុន ស្រី​ពេជ្រ ថា មុន​និង​សម្រេចចិត្ត​ភ្ជាប់ពាក្យ នាង​និង​គូ​ដណ្តឹង បាន​ស្វែង​យល់ចិត្ត ថ្លើម គ្នា មួយរយៈ​មកហើយ​។ សុន ស្រី​ពេជ្រ មិនទាន់មាន​គម្រោង​រៀបការ​ភ្លាមៗ​នោះទេ​។ បើតាម​ប្រភព ដែល​ជិតស្និត​និង​តារាចម្រៀង​មាឌតូច​ល្អិត​រូបនេះ​បាន​ប្រាប់ថា នាង​មានបំណង​ចូល​រោងការ​នៅ​ឆ្នាំ ២០១៧ ឯណោះ​។​

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​? ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​? ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​? ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

**​តារាចម្រៀង គង់ សង្វារ​ដា​នី​
​លោក គង់ សង្វារ​ដា​នី ដែលជា​ម្ចាស់​បទ​«​ត្រៀម​ចិត្ត​សម្រាប់​ឈឺ​»​និង​ជា​ប្អូនប្រុស​របស់​ពិធី ការិនី​ល្បីឈ្មោះ គង់ សុជាតិ បាន​ភ្ជាប់ពាក្យ​ជាមួយ​កញ្ញា នង ស​ម្ជ​ស្ស ហៅ​ម៉ី កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា កន្លងទៅនេះ ដោយមាន​ការចូលរួម​ពី​សំណាក់​ក្រុមគ្រួសារ​ទាំងសងខាង​ផងដែរ​។​ថ្ងៃ​នោះគេ​ក៏ បានឃើញ​វត្តមាន​អ្នកនាង​គង់ សុជាតិ​និង​លោក ជា វិបុល ចូលរួម ដោយ​ទឹកមុខ​សប្បាយរីករាយ​ផងដែរ ។ គេ​នៅ​ពុំទាន់​ដឹងថា លោក គង់ សង្វារ​ដា​នី​និង​រៀបការ​នៅពេលណា​នោះទេ​។​មានការ​សរសើរ​ថា គូ​ស្នេ​ហ៏​មួយគូរ​នេះ ពិតជា​សក្តិសម​ទាំង​ព្រម មិន​ថា រូប​សម្រស់​និង​វ័យ​នោះទេ​។​

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​? ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

 

​គេ​នៅ​ចាំបាន​ថា លោក​គង់ សង្វារ​ដា​នី ធ្លាប់ជា​អ្នកចម្រៀង​និង​សម្តែង ដែលមាន​ឈ្មោះ​បោះ សម្លេង​គួរសម​នៅក្នុង​ផលិតកម្ម SSB ។​តែ​ក្រោយមក លោក​បាន​ងាក​ទៅ​ចាប់យក​អាជីព​ជា​អ្នក​ថតរូប ទៅវិញ​។​

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

**​តារា​សម្តែង​មាស សម្ផស្ស​
​តារា​សម្តែង​សាច់​ខ្ចី មាស ស​ម្ជ​ស្ស ត្រូវបាន​គេ​ចាត់ទុកជា​តារា​ស្រី ដែលមាន​មន្ត​ស្នេ​ហ៏ គួរសម​។​ជារឿយៗ​នាង​បាន​ជួប​ស្នេ​ហ៏​មិន​សមបំណង​។​តែ​ចុងក្រោយ មាស ស​ម្ជ​ស្ស បាន​ជួប​ទេវ បុត្រ​ជិៈ​សេះស​ដែលជា​កន្លង់​ហើរ​មកពី​សហរដ្ឋអាមេរិក​លោក វីល្លៀម ភ្លែត​ដែលមាន​មុខរបរ​ជា គ្រូពេទ្យ​។​មាស ស​ម្ជ​ស្ស បាន​ភ្ជាប់ពាក្យ​តាំងពី​ខែឧសភា ឆ្នាំ​២០១៤​មក​ម្លេះ​។​មាស ស​ម្ជ​ស្ស ធ្លាប់​ប្រាប់ថា នាង​មាន​គម្រោង​រៀបការ​នៅ​ឆ្នាំ​២០១៥​។​តែ​ពេលនេះ​ស្រី​ស្អាត​រូបនេះ បាន​បញ្ជាក់ថា គម្រោង​រៀបការ​របស់​នាង​មិនអាច​លេច​ជា​រូបរាង​នោះទេ​។​ដោយសារ​ពេលនេះ នាង​បាន រៀបចំ​បែប បទ ចាក​ចេញទៅ​រស់នៅ​សហរដ្ឋ​អា​េ​ម​រិ​ក​។​បើ​មិនមាន​បញ្ហា​រាំងស្ទះ​នាង​និង​ចាក​ចេញទៅ​ក្នុងពេល​ឆាប់ ខាង មុខ​នេះ​។ មាស ស​ម្ជ​ស្ស បាន​បន្ថែមទៀតថា ទោះបីជា​មិនទាន់​រៀបការ តែ​នាង​និង​គូ ដណ្តឹង​បាន​ចុះ សំបុត្រ អា​ពា​ហ៏​ពិ​ពា​ហ៏​រួចរាល់​អស់ហើយ​។​

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​? ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​? ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

**​វី​ជេ រតនា
​វី​ជេ រតនា ដែលមាន​ឈ្មោះ​ពិត​ថា ធី នរៈ​រតនា បានសម្រេច​ចិ​ត្ត្​ភ្ជាប់ពាក្យ​ជាមួយ​អ្នក សិល្បៈ ដូចគ្នា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ស្រី​ស្អាត លីម លីហ្សា កាលពី​ថ្ងែ​ទី​៩ ខែសីហា ឆ្នាំ​២០១៥​។ ក្នុងនោះ វី​ជេ រតនា បាន​ជូន​ថ្លៃ​បណ្ណាការ​ដល់​ខាង​ស្រី​ចំំ​នួន​២​មឺ​ុ​ន​ដុល្លារ​។​ដោយឡែក​ចិ​ញ្ជៀ​ន​ភ្ជាប់ ពាក្យ​ដែល​លោក​បំពាក់​ជូន​គូ​ដណ្តឹង​របស់លោក មានតម្លៃ​៤​ពាន់​ដុល្លារ​។ វី​ជេ រតនា​និង​លីម លីហ្សា បាន​ស្គាល់គ្នា រយៈពេល​ប្រមាណ​ជា​៦​ឆ្នាំ តែ​ជាការ​រាប់អាន​បែប​មិត្តភក្តិ​និង​ចាប់ផ្តើម​ស្វែងយល់​ចិត្ត​គ្នា​មុន​ភ្ជាប់ពាក្យ ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។​វី​ជេ រតនា មាន​គម្រោង​រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ​នៅ​អំឡុង​ខែមេសា ឆ្នាំ ២០១៦ ខាងមុខនេះ​៕​ចេ​នី

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?

ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​? ក្នុងឆ្នាំនេះ មាន​តារា​ណាខ្លះ បាន​ភ្ជាប់ពាក្យ​រួចហើយ តែ​មិនទាន់​រៀបការ​?