របកគំហើញ​១០​យ៉ាង​ក្នុង​ឆ្នាំ​២០១៥​ដែល​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ​

របកគំហើញ​១០​យ៉ាង​ក្នុង​ឆ្នាំ​២០១៥​ដែល​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ​

​បើតាម​អត្ថបទ​របស់​លោក Max Lugavere ដែល​មាន​ចុះផ្សាយ​នៅក្នុង Yahoo! Health នៅក្នុង​ថ្ងៃ​ទី​២១ ខែ​ធ្នូ កន្លងទៅនេះ ឆ្នាំ​២០១៥​នេះ​គឺជា​ឆ្នាំ​ពិសេស​មួយ ដែល​មាន​របកគំហើញ​ថ្មីៗ​ជាច្រើន​លើ​បញ្ហា​សុខភាព ក្នុងនោះ​មាន​ការប្រមូលផ្តុំ​ជាអាទិ​ទៅលើ​ការសិក្សា​អំពី​អតិសុខុម​កាយ​រាប់​កោដិ​ដែល​រស់នៅ​បំពង់​រំលាយ​អាហារ​របស់​យើង ហើយ​ជា​អ្នក​ធ្វើ​ឱ្យ​យើង​មាន​សុខភាព​ឬ​គ្មាន​សុខភាព​។​

​ក្រៅពីនេះ​មាន​របកគំហើញ​សំខាន់ៗ​ចំនួន​១០​ខាងក្រោម​នេះ​។​

១- ខួរក្បាល​របស់​យើង​ត​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​ប្រព័ន្ធ​អ៊ី​មុយ​នីតេ​របស់​យើង​
នៅក្នុង​ពេល​តែមួយ​ជាមួយគ្នា​នឹង​ការ​ដែល​មនុស្សជាតិ​បាន​ដាក់​មនុស្ស​យន្ត​ចូល​ទៅ​កាន់​ពិភព​ព្រះ​អង្គារ យើង​បាន​រកឃើញថា​ខួរក្បាល​ត្រូវបាន​ត​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​ប្រព័ន្ធ​អ៊ី​មុយ​នីតេ តាមរយៈ​សរសៃ​ឡាំ​ហ្វា​ទិក ដែល​យើង​គិត​ថា​មិន​មាន​ទេ​កាលពី​ពេលមុន​។ របកគំហើញ​នេះ​បាន​ធ្វើឱ្យ​មាន​ការបង្ការ​និង​ព្យាបាល​បែប​ថ្មី​ចំពោះ​ជំងឺ​ដែល​មាន​ការទាក់ទង​ទៅ​នឹង​សរសៃប្រសាទ ដូច​ជា​ការ​ធ្លាក់​ទឹកចិត្ត ជំងឺ Alzheimer’s ជំងឺ​Parkinson’s ជំងឺ​ឆ្គួត ជំងឺ​ក្រិន​កោសិកា និង​ជំងឺ​អូ​ទី​ស ជាដើម​។​
 
​រូបភាព​បង្ហាញ​អំពី​ការយល់ឃើញ​អំពី​ប្រព័ន្ធ​ឡាំ​ហ្វា​ទិក​ពី​មុន​(​ខាងឆ្វេង​) និង​ថ្មីៗ​នេះ​(​ខាងស្តាំ​)
 (Photo: University of Virginia Health System)

២- ការប្រើ​ទូរស័ព្ទដៃ​មុន​ចូល​គេង​ធ្វើឱ្យ​គេង​មិន​លក់​
លទ្ធផល​នៃ​ការសិក្សា​នេះ ដែល​មាន​ចុះផ្សាយ​នៅក្នុង Proceedings of the National Academy of Science នៅក្នុង​ខែ​មករា បាន​ប្រាប់​ឱ្យ​យើង​បានដឹងថា ពន្លឺ​របស់​អេក្រង់​ទូរស័ព្ទ​បាន​កាត់បន្ថយ​ការបញ្ចេញ ជាតិ melatonin នៅ​ក្នុង​ខួរក្បាល ដែល​ជាហេតុ​ធ្វើឱ្យ​យើង​គេង​ក្រ​លក់​។ ម្យ៉ាងទៀត គេ​បាន​សង្កេតឃើញថា​អ្នក​ដែល​ខ្វាក់​មើល​មិនឃើញ មាន​អត្រា​កើត​ជំងឺ​មហារីក​តិច​ជាង​អ្នក​ដែល​មាន​ភ្នែក​ភ្លឺ ដែល​ជា​ការ​រឹតតែ​បញ្ជាក់​ថា​ពន្លឺ​របស់​អេក្រង់​ទូរស័ព្ទ​ពិតជា​មាន​ឥទ្ធិពល​មិនល្អ​ទេ​ចំពោះ​ខួរក្បាល​។​

៣- ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ហឹរ​ច្រើន​ជួយ​ឱ្យមាន​អាយុ​វែង​
ការ​សិក្សា​ដែល​មាន​ចុះផ្សាយ​នៅក្នុង the British Medical Journal នេះ បាន​រកឃើញថា អ្នកណា​ដែល​ញ៉ាំ​អាហារ​ហឹរ​ជា​រៀងរាល់ថ្ងៃ​មាន​ហានិភ័យ​ស្លាប់​នៅពេល​១០​ឆ្នាំក្រោយ​តិច​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ហឹរ​ចំនួន​១៤%​។ ជាតិ capsaicin ដែល​មាន​នៅក្នុង​ម្ទេស​គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ​ដែល​ប្រឆាំង​នឹង​ការ​រលាក ហើយ​និង​ជំងឺមហារីក​។​
 របកគំហើញ​១០​យ៉ាង​ក្នុង​ឆ្នាំ​២០១៥​ដែល​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ​

៤- សូម្បី​តែ​គ្រឿង​កំប៉ុង​ដែលមាន​ជាតិ​ស្ករ​តិច​ក៏​ធ្វើឱ្យ​យើង​ធាត់​ដែរ​
​យើង​បានដឹង​ហើយ​ថា ភេសជ្ជៈ​ដែល​មាន​រសជាតិ​ផ្អែម​ធ្វើឱ្យ​ធា​ត់​។ ក៏ប៉ុន្តែ​របកគំហើញ​ដែល​មាន​ចុះផ្សាយ​នៅក្នុង the Journal of the American Geriatrics Society កាលពី​ខែ​មីនា បាន​បង្ហាញ​ឱ្យដឹងថា គ្រឿង​ផ្អែម​សិប្ប​និមិត្ត​ដែល​គេ​ដាក់​នៅក្នុង​ភេសជ្ជៈ​ដែល​គ្មាន​ស្ករ ក៏​មាន​ផលវិបាក​មកលើ​អ័រម៉ូន​របស់​រាងកាយ ដូចគ្នា​នឹង​ស្ករ​ពិតៗ​ដូច្នោះ​ដែរ​។​

៥- "​ជាតិ​ខ្លាញ់​ឆ្អែត Saturated fat "​មិន​ជា​អាក្រក់​ចំពោះ​សុខភាព​ទេ​
ជាច្រើន​ឆ្នាំ​កន្លងទៅ ក្រសួង​គ្រប់គ្រង​ចំណីអាហារ​និង​ឱសថ​របស់​អាមេរិក​(the FDA)​បាន​ចាត់ទុក​ថា​ប្រេង​ដែល​គេ​ប្រើ​នៅ​ក្នុង​ការ​ចម្អិន​អាហារ​កែឆ្នៃ មិន​មាន​សុវត្ថិភាព​ទេ​។ ក៏​ប៉ុន្តែ​ការសិក្សា​ដែល​ចុះផ្សាយ​នៅក្នុង the British Medical Journal បាន​រកឃើញថា ការ​ញ៉ាំ​ជាតិ​ខ្លាញ់​ឆ្អែត​មិនមែន​ធ្វើ​ឱ្យ​ឆាប់​ស្លាប់​នោះទេ គឺ​វា​គ្រាន់តែ​បង្កើន​ហានិភ័យ​៣៤% តែប៉ុណ្ណោះ​។​
​ប៉ុន្តែ​ការ​ញ៉ាំ​ខ្លាញ់​ឆ្អែត​ច្រើន​ជាមួយនឹង​ចំណី​ដែល​មិនសូវ​មាន​សារជាតិ​ចិញ្ចឹម​និង​ជាតិ​សរសៃ ជា​ពិសេស​មាន​ស្ករ​ច្រើន នៅតែ​មាន​គ្រោះ​ថ្នាក់​ដដែល​ទេ​។​

៦- ការភ័យខ្លាច​មិន​ញ៉ាំ​ខ្លាញ់​មិន​ត្រឹមត្រូវ​ទេ​
ការវិភាគ​លើ​ការសិក្សា​ជា​ច្រើន ដែល​បាន​ចុះផ្សាយ​នៅក្នុង the British Medical Journal បាន​រកឃើញថា "​ការ​ប្រាប់​ឱ្យ​កាត់បន្ថយ​ការ​ញ៉ាំ​ខ្លាញ់ ដែល​គេ​បាន​ណែនាំ​ដល់​ប្រជាជន​អាមេរិក​២២០​លាន​នាក់ និង​ប្រជាជន​អង់គ្លេស​៥៦​លាន​នាក់ គ្មាន​មូលដ្ឋាន​អ្វី​ច្បាស់លាស់​ឡើយ​"​។​

៧- បន្ថយ​ការ​ញ៉ាំ​ចំណី​កាបូ​អ៊ី​ដ្រាត​ធ្វើឱ្យ​ហានិភ័យ​កើត​ជំងឺ​បេះដូង​ថយចុះ​
ការវិភាគ​ក្នុងឆ្នាំនេះ​លើ​ការសិក្សា​ចំនួន​១៧​បាន​រកឃើញថា ការកាត់បន្ថយ​ការ​ញ៉ាំ​ចំណី​កាបូ​អ៊ី​ដ្រាត​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះ​ដូង​បាន ល្អ​ជាង​ការកាត់បន្ថយ​ការ​ញ៉ាំ​ខ្លាញ់ គឺ​បាន​រហូត​ដល់​ទៅ​៩៨%​ឯណោះ​។​
 
របកគំហើញ​១០​យ៉ាង​ក្នុង​ឆ្នាំ​២០១៥​ដែល​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ​
៨- អន្តរាគមន៍​លើ​វិស័យ​ច្រើន​ផ្នែក​អាច​ជួយ​មនុស្ស​ចាស់​ឱ្យ​នៅ​មាន​សតិ​ល្អ​បាន​
​ការ​សិក្សា​ដែល​ដឹកនាំ​ដោយ Miia Kivipelto នៃ Karolinska Institutet នៅ Stockholm  ប្រទេស ហ្វាំង​ឡ​ង់ បាន​បង្ហាញ​ឱ្យដឹងថា មនុស្ស​ចាស់​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ដែល​មានឈ្មោះ​ថា FINGER គឺ​រស់នៅ​ប្រកាន់​យក​របបហូបចុក​តាម​ការណែនាំ មាន​ការគាំទ្រ​ខាង​ផ្នែក​សង្គម ហើយ​និង​បាន​ហាត់ប្រាណ​ជាប់​ជាប្រចាំ នៅ​មាន​សតិ​ស្មារតី​ល្អ មិន​ងាយ​កើត​ជំងឺ Alzheimer’s ទេ​។​

៩- អាយុ​ជីវសាស្ត្រ​សំខាន់​ជាង​អាយុ​តាម​កាល​វេលា​
មនុស្ស​ម្នាក់ៗ​មាន​អាយុ​ពីរ គឺ​អាយុ​ដែល​រាប់​ពី​ថ្ងៃ​កំណើត​មក និង​អាយុ​ជីវសាស្ត្រ​ដែល​កំណត់​ដោយ​របៀបរ​បប​រស់នៅ​។​
​ក្នុង​ឆ្នាំនេះ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការសិក្សា​លើ​មនុស្ស​ដែល​មាន​អាយុ​២០​ទៅ​៣០​ឆ្នាំ ហើយ​បាន​រកឃើញថា មាន​អ្នកខ្លះ​ហាក់ដូចជា​ឆាប់​ចាស់​ជាង​អាយុ​នៅពេល​ដែល​អ្នកខ្លះ​មើល​ទៅ​ដូច​ជា​មិនចេះ​ចាស់​ទេ អាស្រ័យ​ដោយ​ទិដ្ឋភាព​ខាង​ក្រៅ​របស់​គេ​។​
 របកគំហើញ​១០​យ៉ាង​ក្នុង​ឆ្នាំ​២០១៥​ដែល​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ​

១០- ប្រេង​អូ​លីវ​គឺជា​ឱសថ​ពិសេស​សម្រាប់​ខួរក្បាល​
​សព្វថ្ងៃនេះ មាន​ការទទួលស្គាល់​ជា​ទូទៅ​ហើយ​ថា​របបហូបចុក​បែប​ពួក​អ្នករស់នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​(the Mediterranean diet) ល្អ​ចំពោះ​សុខភាព ដែល​រួម​មាន​ការ​ញ៉ាំ​ត្រី​សម្បូរ​ទៅ​ដោយ​អូ​មេហ្គា​៣​ច្រើន ស្រា​ទំពាំងបាយជូរ​ក្រហម​តិចតួច ហើយ​និង​ប្រេង​អូ​លីវ​។​
 របកគំហើញ​១០​យ៉ាង​ក្នុង​ឆ្នាំ​២០១៥​ដែល​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ​
​ជាតិ oleocanthal នៅក្នុង​ប្រេង​អូ​លីវ​ប្រយុទ្ធប្រឆាំង​ការ​រលាក​
 

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។