ILO អំពាវនាវ​ឲ្យ​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត​ដោយ​សន្តិវិធី

អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO) នៅ​ថ្ងៃ​ទី​២៣ ធ្នូ អំពាវនាវ​ដល់​គ្រប់​ភាគី ឲ្យ​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត ដោយ​ការ​សន្ទនា​តាម​គោលការណ៍​របស់ អាយឡូ ហើយ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិភាព ជៀសវាង​ហិង្សា។

អាយឡូ ថ្លែង​ថា រោងចក្រ​កាត់​ដេរ គឺ​ជា​ប្រភព​សំខាន់​នៃ​ការងារ និង​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាច្រើន។ អាយឡូ បន្ត​ថា វិស័យ​កាត់​ដេរ រួម​ចំណែក​សំខាន់​ក្នុង​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ដែល​ជួយ​បង្កើន​ការ​វិនិយោគ​ពាណិជ្ជកម្ម។

អាយឡូ អះអាង​ថា ភាព​តានតឹង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត ប្រសិន​បើ​មិន​ដោះស្រាយ​ដោយ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ទេ​នោះ អាច​បណ្ដាល​ឲ្យ​វិនិយោគិន​ព្រួយ​បារម្ភ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។