ចិន​នឹង​ផ្ដល់​សម្ភារៈ​ការិយាល័យ​មួយ​ចំនួន​ដល់​អាជ្ញាធរ​មីន​កម្ពុជា

រដ្ឋាភិបាល​ចិន​នឹង​ប្រគល់​​សម្ភារៈ​ការិយាល័យ​មួយ​ចំនួន ដល់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សំរាប់​សកម្មភាព​មីន​នៅ​កម្ពុជា និង​អាជ្ញាធរ​មីន​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ធ្នូ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣ ធ្នូ ឲ្យ​ដឹង​ថា ការ​ប្រគល់​សម្ភារៈ​ការិយាល័យ​ទាំង​នេះ នឹងធ្វើ​ឡើង​នៅក្រសួងការបរទេសក្រោម​អធិបតី​ភាព​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា និង​ប្រមុខ​ការទូត​កម្ពុជា។

សម្ភារៈ​ការិយាល័យ​ទាំង​នោះ​រួម​មាន កុំព្យូទ័រ​យួរ​ដៃ មាស៊ីន​ថតរូប ម៉ាស៊ីន​ថត​ចម្លង​ខ្នាត​ធំ ប្រដាប់​រាវ​រក និង​ដោះ​មីន សម្ភារៈ​ការពារ​ខ្លួន និង​ម៉ូតូ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។