ការពារ​ខ្លួន​យ៉ាងដូចម្តេច​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ផ្តាសាយ​

​អាកាសធាតុ​ម្តង​ក្តៅ ម្តង​ភ្លៀង ហើយ​ថ្ងៃ​ខ្លះ​នៅក្នុង​ម៉ាស៊ីនត្រជាក់​ទាំង​ខ្លួន​ទទឹក​ទៀត​នោះ គឺជា​ហេតុ​ធ្វើឱ្យ​ងាយ​កើតរោគ​ផ្តាសាយ​បាន​ណាស់ ។ ក្រៅពី​ការចាក់​វ៉ាក់សាំង​ការពារ​ហើយ​យើង​អាច​នឹងមាន​ការងឿងឆ្ងល់​ទៀតថា តើ​មាន​វិធានការ​អ្វី​ទៀត​ទេ​ដែល​អាចជួយ​ការពារ​រោគ​ផ្តាសាយ​មិនឱ្យ​យាយី​? គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ថា បើ​ចង់​ឃ្លាតឆ្ងាយ​ពី​រោគ​ផ្តាសាយ ចាំបាច់​ត្រូវ​បរិភោគ​អាហារ​ប្រភេទ​ប្រូ​បៃ​អូ​ទិ​ក (Probiotic) ដែលមាន​នៅក្នុង​ទឹកដោះគោ​ជូរ ទឹកដូង ណែម ឬ អាហារ​បួស​ជាដើម ។

ក្រៅពីនេះ​ត្រូវ​កាត់បន្ថយ​បញ្ហា​តានតឹង​អារម្មណ៍​ឱ្យ​សល់​តិច​បំផុត ហើយ​ធ្វើខ្លួន​ឱ្យ​សប្បាយ ព្រោះ​ការធ្វើ​ខ្លួន​ឱ្យ​សប្បាយ​ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​មេរោគ​រឹងមាំ​ដែល​អាច​ការពារ​រោគ​ផ្តាសាយ​បាន​យ៉ាង​ល្អ​ផងដែរ ៕

ការពារ​ខ្លួន​យ៉ាងដូចម្តេច​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ផ្តាសាយ​