ជនភៀសខ្លួន ១១នាក់ ស្លាប់ក្រោយ លិចទូកនៅជិត កោះប្រទេសក្រិក

អាតែន៖ គ្រោះថ្នាក់ដ៏គួរឲ្យខ្លោចផ្សា មួយទៀតហើយ បានកើតឡើង នៅក្នុងដែនសមុទ្រ ក្បែរកោះប្រទេសក្រិក ដោយទូកដឹក ជនភៀសខ្លួនមួយគ្រឿង បានលិចបណ្តាលឲ្យមនុស្ស ១១នាក់លង់ទឹកស្លាប់ ក្នុងរួមមានទាំងក្មេងៗ ៥នាក់ផងដែរ។ នេះបើតាមការផ្សាយរបស់ ស៊ិនហួ នៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ ២០១៥។

ទូកខាងលើនេះ ដឹកមនុស្សជិត ៣០នាក់ ធ្វើដំណើរពីប្រទេសតួកគី ឆ្ពោះទៅកាន់កោះមួយ របស់ប្រទេសក្រិក ហើយក៏ជួបគ្រោះថ្នាក់ពេលជិតទៅដល់គោលដៅ។ មនុស្ស ១៥នាក់ត្រូវ បានជួយសង្គ្រោះ និង ២ នាក់ទៀត បន្តបាត់ខ្លួននៅឡើយ រហូតមកទល់នឹងពេលនេះ។

គួរបញ្ជាក់ថា ចំនួនជនភៀសខ្លួននានា មកកាន់ប្រទេសក្រិក បានកើនឡើងដល់ ៧៥០.០០០ នាក់ ចាប់តាំងពី ដើមឆ្នាំ ២០១៥មកម្ល៉េះ ដោយពួកគេបានគេចចេញពីសង្គ្រាមនៅមជ្ឈិមបូព៌ា និង អាហ្វ្រិកខាងជើង ដើម្បីស្វែងរក សិទ្ធិជ្រកកោណនៅតំបន់អឺរ៉ុប៕

ជនភៀសខ្លួន ១១នាក់ ស្លាប់ក្រោយ លិចទូកនៅជិត កោះប្រទេសក្រិក