រឿងអាស្រូវ​នៃ​ការ​ចាប់បង្ខំ​បុគ្គលិក​ឲ្យ​សាកល្បង​ថ្នាំ​សម្រើប​ Viagra​ ក្លែងក្លាយ​ ដោយ​រួម​ភេទ​ជាមួយ​ស្រីពេស្យា​

​សារព័ត៌មាន​ South​ China​ Morning​ Post​ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ អាជីវកម្ម​ថ្នាំ​សម្រើប​ប្រភេទ​ Viagra​ ក្លែងក្លាយ​ ចាប់ផ្តើម​កម្រើក​ឡើង​វិញ​នៅ​ប្រទេស​ចិន​ បន្ទាប់​ពី​នា​ឆ្នាំ​២០១៤​កន្លង​ទៅ​ សមត្ថកិច្ច​ប៉ូលិស​ចាប់​បាន​ថ្នាំ​ Viagra​ ក្លែងក្លាយ​ចំនួន​១,៥០​លាន​គ្រាប់​ នៅ​ខេត្ត​ Guangdong​ ខណៈ​ប៉ូលិស​បាន​ស៊ើបអង្កេត​ឃើញ​ថា​ ក្រុម​ជនខិលខូច​បាន​ផលិត​ថ្នាំ​សម្រើប​ប្រភេទ​នេះ​ដល់​ទៅ​ជាង​១០០​លាន​គ្រាប់​ នា​ខែមេសា​ ឆ្នាំ​២០១៤​ ហើយ​បាន​លក់​ចែកចាយ​ក្នុង​ប្រទេស​ និង​ទៅ​ក្រៅប្រទេស​ ដោយ​ដំណាលគ្នា​នេះ​ មន្ត្រី​គយ​បារាំង​ចាប់​បាន​ឱសថ​ក្លែងក្លាយ​ប្រមាណ​ចំនួន​១០​តោន​ ដែល​ផលិត​នៅ​ប្រទេស​ចិន​ ក្នុង​នោះ​ក៏​មាន​ប្រភេទ​ថ្នាំ​សម្រើប​ផ្លូវភេទ​ដែរ​ ។​

​ក្រៅពី​លេច​ចេញ​រឿងអាស្រូវ​ក្នុង​ការ​ផលិត​ថ្នាំ​ Viagra​ ក្លែងក្លាយ​រាប់​លាន​គ្រាប់​នៅ​ប្រទេស​ចិន​នោះ​ គឺ​រោងចក្រ​ផលិត​ថ្នាំ​ Viagra​ ក្លែងក្លាយ​ បាន​ចាប់បង្ខំ​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ប្រើ​ថ្នាំ​សាកល្បង​ ដោយ​រួម​ភេទ​ជាមួយ​ស្រីពេស្យា​ ។​ បុគ្គលិក​ដែល​ទទួល​រង​ការ​ចាប់បង្ខំ​ឲ្យ​ប្រើ​ថ្នាំ​ Viagra​ សាកល្បង​នេះ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​លេបថ្នាំ​រួច​ ពួក​គេ​មាន​អារម្មណ៍​ផ្លូវភេទ​ពុះកញ្ជ្រោល​តែ​គ្រា​ដំបូង​ប៉ុណ្ណោះ​ និង​ក្រោយមក​ ទទួល​អារម្មណ៍​ថា​ពិបាក​ក្នុង​ខ្លួន​ ។​ ដោយសារ​ត្រូវ​ធ្វើការ​ទាំង​ចាប់បង្ខំ​បែប​នេះ​ ទើប​ពួក​គេ​បាន​សុំ​លាឈប់​ពី​ការងារ​ជា​បន្តបន្ទាប់​ ។​

​អ្នកជំនាញ​ខាង​ឱសថ​ បាន​និយាយ​ឲ្យ​ដឹង​ថា​ ការណ៍​ដែល​ថៅកែ​រោងចក្រ​ផលិត​ថ្នាំ​ Viagra​ ក្លែងក្លាយ​ ឲ្យ​បុគ្គលិក​របស់​ខ្លួន​ប្រើ​ថ្នាំ​សាកល្បង​ដូច្នេះ​ គឺ​ក្នុង​គោលបំណង​កែសម្រួល​បរិមាណ​សារធាតុ​ផ្សំ​ក្នុង​ថ្នាំ​ ជា​ពិសេស​សារធាតុ​ Sildenafil​ លាយ​ជាមួយ​ម្សៅពោត​ ៕​

 រឿងអាស្រូវ​នៃ​ការ​ចាប់បង្ខំ​បុគ្គលិក​ឲ្យ​សាកល្បង​ថ្នាំ​សម្រើប​ Viagra​ ក្លែងក្លាយ​ ដោយ​រួម​ភេទ​ជាមួយ​ស្រីពេស្យា​រឿងអាស្រូវ​នៃ​ការ​ចាប់បង្ខំ​បុគ្គលិក​ឲ្យ​សាកល្បង​ថ្នាំ​សម្រើប​ Viagra​ ក្លែងក្លាយ​ ដោយ​រួម​ភេទ​ជាមួយ​ស្រីពេស្យា​រឿងអាស្រូវ​នៃ​ការ​ចាប់បង្ខំ​បុគ្គលិក​ឲ្យ​សាកល្បង​ថ្នាំ​សម្រើប​ Viagra​ ក្លែងក្លាយ​ ដោយ​រួម​ភេទ​ជាមួយ​ស្រីពេស្យា​