រដ្ឋមន្ត្រីក្រសួង​អប់រំ ចែក​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជ័យលាភី អូ​ឡាំ​ព្យា​ដ​

ភ្នំពេញ: ​នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្ដីការក្រសួង​អប់រំ​យុវជន​និង​កីឡា លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​កិត្តិយស​ចែក​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជ័យលាភី អូ​ឡាំ​ព្យា​ដ ឆ្នាំ​២០១៥​ពីលើ​ឆាក​អន្តរជាតិ ជូន​ដល់​សិស្ស ដែល​បាន​មេដាយ​សំរឹទ្ធិ ទទួល​ថវិកា ៣ លាន​រៀល និង ពានរង្វាន់​កិត្តិយស ទទួលបាន​ថវិកា ២,៥ លាន​រៀល និង​សាស្ត្រាចារ្យ​ដឹកនាំ និង​បំប៉ន ទទួលបាន​លិខិត​ថ្លែងអំណរគុណ​ដូចខាងក្រោម​៖

​ក​- ប្រទេស​កូរ៉េ ប្រឡង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អូ​ឡាំ​ព្យា​ដ អន្តរជាតិ លើក​ទី​១២ (The 12th IJSO: International Junior Science Olympiad) នៅ​ប្រទេស​កូរ៉េ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥៖
១- វង់ ស៊ិន​រិទ្ធី ភេទ​ប្រុស វិទ្យាល័យ​មង្គល​បូរី ខេត្តបន្ទាយមានជ័យ មេដាយ​សំរឹទ្ធិ​
២- អ៊ិត រស្មី ភេទ​ប្រុស វិទ្យាល័យ​ហ៊ុនសែន​កោះធំ ខេត្តកណ្តាល មេដាយ​សំរឹទ្ធិ​
៣- ហុន នួន ភេទ​ប្រុស វិទ្យាល័យ​មេសាង ខេត្តព្រៃវែង មេដាយ​សំរឹទ្ធិ​
៤- លោក ង៉ោ ប៉េងឡុង លោកស្រី ហួ ឃីម និង លោក ប៉ែន សំភា សាស្ត្រាចារ្យ វិទ្យាស្ថាន​ជាតិ​អប់រំ​

​ខ​- ប្រទេស​ឥណ្ឌា ការប្រឡង​រូបវិទ្យា អូ​ឡាំ​ព្យា​ដ អន្តរជាតិ លើក​ទី​៤៦ (46th Ipho: International Physics Olympiad) នៅ​ប្រទេស​ឥណ្ឌា ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៥ ដល់ ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៥ ៖
១- ហេង សូវី​រ៉ូ ភេទ​ប្រុស វិទ្យាល័យ​បាក់​ទូក រាជធានី​ភ្នំពេញ មេដាយ​សំរឹទ្ធិ​
២- ប្រាក់ ស៊ីវ​ហួរ ភេទ​ស្រី វិទ្យាល័យ​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ពានរង្វាន់​កិត្តិយស​
៣- លោក ជ័យ ចាន់​អឿន និង​លោក ឃុន គឹម​លាង សាស្ត្រាចារ្យ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

​គ​- ប្រទេស​ចិន ការប្រឡង​រូបវិទ្យា អូ​ឡាំ​ព្យា​ដ ទ្វីបអាស៊ី លើក​ទី​១៦ (16th Apho: Asian Physics Olympiad) នៅ​ប្រទេស​ចិន ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៣ ដល់ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ ៖
១- ហេង សូវី​រ៉ូ ភេទ​ប្រុស វិទ្យាល័យ​បាក់​ទូក រាជធានី​ភ្នំពេញ មេដាយ​សំរឹទ្ធិ​
២- ប្រាក់ ស៊ីវ​ហួរ ភេទ​ស្រី​វិទ្យាល័យ​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ពានរង្វាន់​កិត្តិយស​
៣- លោក ជ័យ ចាន់​អឿន និង​លោក ហូ សុ​បា​ន្នី សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

​ឃ​- ប្រទេស​ថៃ ការប្រឡង​គណិតវិទ្យា អូ​ឡាំ​ព្យា​ដ អន្តរជាតិ លើក​ទី​៥៦ (56th IMO: International Mathematics Olympiad) នៅ​ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​០៤ ដល់ ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៥ ៖
១- តាំង​ងី​ន ដា​វីត ភេទ​ប្រុស វិទ្យាល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សួង ខេត្ត​ត្បូងឃ្មុំ​
២- ជឹ​ង សុភា​រៈ ភេទ​ប្រុស វិទ្យាល័យ​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​
៣- លោក សួន សុ​វ៉ាន់ និង​លោក សុខ លីន សាស្ត្រាចារ្យ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕