ស្ត្រី​ម្នាក់​អាច​ដេកលក់​រហូតដល់​ពីរ​សប្តាហ៍ និង​ប្រើពេល​រាប់​សប្តាហ៍​ទៀត​ទើប​ផុតពី​សភាព​មមី​ង​ម​មាំ​ង​

​ស្ត្រី​ម្នាក់​កើត​ជំងឺ​ចម្លែក​យ៉ាងធ្ងន់ធ្ងរ នាង​អាច​ដេកលក់​ជាច្រើន​ថ្ងៃ ហើយ​ពេល​ភ្ញាក់​ពី​ដំណេក​វិញ នាង​គ្មាន​ការចងចាំ​អ្វី​ទេ​។ សូម្បីតែ​រូបនាង​ជា​នរណា ក៏​នាង​មិនដឹង​ដែរ​។ នាង​ត្រូវ​ចំណាយ​ប្រើ​រាប់​សប្តាហ៍ ទើប​ចាក​ផុតពី​សភាព​មមី​ង​ម​មាំ​ង​។​

​ទោះបីជា​គ្មាន​ការវិភាគ​ជា​ផ្លូវការ តែ​អ្នកស្រី Jody Robson អាយុ ២៤ ឆ្នាំ​រស់នៅក្នុង​ទីក្រុង Birmingham នៃ​ប្រទេស England សង្ស័យ​អាការ​របស់​នាង​ថា ជាំ​ជំងឺ​ប្រព័ន្ធ​ប្រសាទ Kleine Levin ដ៏​កម្រ​មួយ ដែល​ធ្វើ​ឲ្យ​នាង​ងងុយដេក​ទប់​មិនបាន ហើយ​អាច​ដេកលក់​រហូតដល់​រាប់​សប្តាហ៍​ក៏មាន​។ នាង​បាន​និយាយថា នាង​តែងតែ​ខកខាន​គម្រោង​កម្មវិធី​ផ្សេងៗ​។ នាង​ធ្លាប់បាន​ខកខាន​វិស្សមកាល និង​ពិធី​ខួបកំណើត​របស់​ប្អូនស្រី​។ តែ​រឿង​ដែល​ធំ​បំផុត​នោះ​ដែល​នាង​សាក​ស្តាយ​បំផុត​ក្នុង​ជីវិត​នាង គឺ​នាង​ពុំបាន​ចងចាំ​អ្វី​ទាល់តែសោះ​ពី​ការចាប់​កំណើត​កូន​ទីមួយ​របស់​នាង​។ មុនពេល​ដែល​កូន​នេះ​ចាប់កំណើត នាង​មាន​អាការ​ធេងធោង​ចង់តែ​ដេក​។ ក្រោយមក នាង​ក៏​ដេកលក់​បាត់ទៅ​។ ពីរ​សប្តាហ៍​ក្រោយមក ទើប​នាង​ភ្ញាក់​ពី​ដំណេក នាង​មិនដឹង​ទាល់តែសោះ​ថា កូន​នោះបាន​ចាប់កំណើត​ដោយ​របៀប​ណា​។​

​ពេលដែល​នាង​ដេក​លង់​ជាច្រើន​ថ្ងៃ រាល់​កិច្ចការ​មើលថែទាំ​កូនៗ​ត្រូវ​ធ្លាក់​ទៅលើ​ស្វាមី និង​ម្តាយ​របស់​នាង​។ ក្នុងអំឡុង​ពេលនោះ ស្វាមី​របស់​នាង​ត្រូវ​ដាស់​នាង​យ៉ាងហោចណាស់​ក៏​ពីរដង​ដែរ ដើម្បី​ឲ្យ​នាង​ស្រស់ស្រូប​អាហារសំរន់ ផឹកទឹក និង​ទៅ​បន្ទប់ទឹក​ជាដើម​។ តែ​អ្វីៗ​ទាំងនេះ​សម្រាប់​រូបនាង វា​ហាក់ដូច​ជាការ​យល់សប្តិ​មួយ ព្រោះថា​នាង​ភ្ញាក់​ក្នុង​សភាព​មមី​ង​ម​មាំ​ង បន្ទាប់មក នាង​ក៏​ដេកលក់​វិញ​យ៉ាង​ឆាប់រហ័ស​។​

Jody ចាប់ផ្តើម​មាន​ជំងឺ​ចម្លែក​នេះ ពេល​នាង​អាយុ ១២ ឆ្នាំ ហើយ​ពេលនោះ នាង​រស់នៅ​ទីក្រុង Alicante ប្រទេស​អេ​ស្ប៉ា​ញ​។ សម្រាប់​ពេលនេះ គ្រូពេទ្យ​មិនអាច​រក​វិធី​ដើម្បី​ព្យាបាល​នាង​នៅឡើយ​នាង​។ ស្ត្រី​ជា​ម្តាយកូន​ពីររូប​នេះ​ព្រួយបារម្ភ​ខ្លាច​ថា ជំងឺ​របស់​នាង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ហើយ​នាង​អាច​ដេកលក់​យ៉ាងយូរ ក្នុងអំឡុង​ពេលដែល​កូន​ទាំងពីរ​កំពុងតែ​ធំធាត់​។ នាង​អាច​នឹង​គ្មាន​អនុស្សាវរីយ៍​ទាល់តែសោះ​ជាមួយ​កូនៗ​៕

  • ស្ត្រី​ម្នាក់​អាច​ដេកលក់​រហូតដល់​ពីរ​សប្តាហ៍ និង​ប្រើពេល​រាប់​សប្តាហ៍​ទៀត​ទើប​ផុតពី​សភាព​មមី​ង​ម​មាំ​ង​已关闭评论
  • 53 views
  • Hide Sidebar
    A+
Publish on:2015/12/23  Category:ក្នុងស្រុក