មនុស្ស៣០នាក់ រងរបួសក្នុង ហេតុការណ៍ផ្ទុះ បំពង់បង្ហូរឧស្ម័ន នៅម៉ិចស៊ិក

មនុស្សយ៉ាងហោចណាស់ ៣០នាក់រងរបួស បន្ទាប់ពីបំពង់ បង្ហូរឧស្ម័នមួយបានផ្ទុះ នៅរដ្ឋ Tabasco ភាគខាងត្បូង ប្រទេសម៉ិចស៊ិក នេះបើយោងតាមការ លើកឡើងរបស់មន្ត្រី ម៉ិចស៊ិក ដកស្រង់ដោយសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

ហេតុការណ៍ផ្ទុះបំពង់ឧស្ម័ននេះបានកើតឡើងនៅរាត្រីថ្ងៃអង្គារនេះ ក្នុងតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ ក្នុងទីក្រុង Cardenas។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។
យ៉ាងនេះក្តី ម្ចាស់ក្រុមហ៊ុនឧស្ម័ននេះ បានធ្វើការបដិសេធថា ហេតុការណ៍ផ្ទុះនេះ មិនមែនផ្តើមឡើងដោយការផ្ទុះបំពង់ឧស្ម័ននោះទេ។

ប្រភពដដែលបានបន្ថែមថា ការផ្ទុះនេះបានកើតឡើង ដោយផ្តើមចេញពីរថយន្តដឹកប្រេងដែលនៅក្បែរនោះទៅវិញទេ។ សូមជម្រាបថា ក្រុង Cardenas ស្ថិតនៅចម្ងាយប្រមាណ៦០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Villahermos៕

មនុស្ស៣០នាក់ រងរបួសក្នុង ហេតុការណ៍ផ្ទុះ បំពង់បង្ហូរឧស្ម័ន នៅម៉ិចស៊ិក

  • មនុស្ស៣០នាក់ រងរបួសក្នុង ហេតុការណ៍ផ្ទុះ បំពង់បង្ហូរឧស្ម័ន នៅម៉ិចស៊ិក已关闭评论
  • 38 views
  • Hide Sidebar
    A+
Publish on:2015/12/23  Category:​អន្តរជាតិ