ប្រកាសផ្ទេរភារកិច្ច និងតែងតាំង ប្រធាន សាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖អគ្គនាយដ្ឋានរង គយ និងរដ្ឋាករកម្ពុជា លោក ហ៊ីវ ប៊ុនហេង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសផ្ទេរភារកិច្ច លោក យូ ហេង អតីតប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង ជំនួសដោយលោក សំ សុខា ដែលពិធីនេះ ធ្វើនៅសាលាខេត្តកំពង់ឆ្នំាង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការតាម បណ្តាស្ថាប័ណ្ណ អង្គភាពនានាក្នុងខេត្ត។

អតីត ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង លោក យូ ហេង បានថ្លែងឲ្យដឹងថា សាខាគយនៅក្នុងខេត្តកំពង់ឆ្នាំង បានកើតឡើងនៅ ថ្ងៃទី០៣ ខែ០៩ ឆ្នាំ២០១៤ ដោយបាន ជួលផ្ទះប្រជាពលរដ្ឋ ធ្វើជាទីស្នាក់ការ រហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងរយះពេល១៦ ខែគិតពីខែ០៩ ឆ្នាំ២០១៤ ដល់ខែ១២ ឆ្នាំ២០១៥ សាខាគយនិងរដ្ឋាករខេត្តកំពង់ឆ្នាំង បានប្រមូលពន្ធគ្រប់ប្រភេទ និងបង្ក្រាបអំពើគេចពន្ធម៉ូតូ បានប្រាក់ជាង៣ពាន់លានរៀល បង់ចូលថវិការជាតិ ស្មើនិង១៤៧% លើផែនការ។

ការផ្ទេរភារកិច្ច និងប្រកាស់តែងតាំងថ្មីនេះ លោក យូ ហេង ត្រូវបានផ្ទេរ និងតែងតាំងឲ្យទៅកាន់ជា ប្រធានសាខាគយ និងរដ្ឋាករខេត្ត ឧត្តរមានជ័យ ចំណែកលោក សំ សុខា ផ្លាស់ប្តូរមកពីខេត្តកំពត ត្រូវបានតែងតាំងជា ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង។

លោក ហ៊ីវ ប៊ុនហេង អគ្គនាយកដ្ឋានរង គយនិងរដ្ឋាករកម្ពុជា បានថ្លែងអោយដឹងថា នាឱកាសនោះ “ក្នុង១ខែៗអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវរកចំណូលអោយបាន១៥០លានដុល្លា បង់ចូលថវិការជាតិ”។ លោកបានថ្លែងកោតសរសើរ ដល់លោក យូ ហេង ប្រធាសាខាគយចាស់ដែលបាន ខិតខំបំពេញភារកិច្ចរកចំណូលជូនរដ្ឋ លើសផែនការ។

លោក ហ៊ីវ ប៊ុនហេង បានថ្លែងទៅកាន់លោក សំ សុខា ប្រធានសាខាថ្មីត្រូវយកចិត្តទុកដាក់ អនុវត្តន៍ការអារគយ តាមបញ្ញត្តិច្បាប់ ប្រកបដោយប្រសិទ្ធភាព យកចិត្តទុកដាក់ដឹកនាំ សាខាប្រមលពន្ធ គ្រប់ប្រភេទ ដោយត្រូវទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធ នៅកណ្តាលទីឲ្យ បានជោគជ័យ ប្រមូលថវិការពន្ធ អោយបានតាមផែនការ ឬលើសផែនការជូនរដ្ឋ។ ក្នុងនោះត្រូវបង្កើន កិច្ចទំនាក់ទំនងល្អ សហការល្អ ជាមួយតុលាការ ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងតួនាទីភារកិច្ច ដោយមិនត្រូវដុតឲ្យខ្លោចរោចអោយឆៅ ដើម្បីសម្រេចឲ្យបានជោគ ជ័យនូវការប្រមូលពន្ធជូនជាតិ។

លោក ហ៊ី ណាត អភិបាល នៃគណៈអភិបាលរងខេត្តកំពង់ឆ្នាំង បានផ្តាំផ្ញើដល់ លោកប្រធានសាខាថ្មីថា គណៈអភិបាលខេត្តកំពង់ឆ្នាំង សូមគាំទ្រ និងសហការជានិច្ចក្នុងការផ្តល់កម្លាំងសមត្ថកិច្ច ក្នុងខេត្ត ចូលរួមក្នុងកាតព្វកិច្ច ប្រមូលពន្ធ និងការបង្ក្រាប អំពើគេចពន្ធគ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង ករណីមានសំណើរពីសាខាគយ និងរដ្ឋាករខេត្ត ដើម្បីរួមគ្នា ក្នុងការប្រមូលពន្ធ បង់ចូលថវិការជាតិ ដើម្បីអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យទាំងអស់៕

ប្រកាសផ្ទេរភារកិច្ច និងតែងតាំង ប្រធាន សាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង

ប្រកាសផ្ទេរភារកិច្ច និងតែងតាំង ប្រធាន សាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង

ប្រកាសផ្ទេរភារកិច្ច និងតែងតាំង ប្រធាន សាខាគយ និងរដ្ឋាករ ខេត្តកំពង់ឆ្នាំង