យីឌុប បុកតាកូម៉ា ប៉ើងទៅប៉ះម៉ូតូ បណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរ

កំពង់ឆ្នាំង៖យ៉ាងហោចណាស់មនុស្ស២នាក់ បានរងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍មួយរវាង រថយន្តយីឌុប បុកជាមួយរថយន្ត តាកូម៉ាប៉ើងទៅប៉ះអ្នកជិះម៉ូតូបណ្តាល=jyរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើង នៅម៉ោង ២១៖៣០នាទី យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៤២-៤៣ ស្ថិតក្នុងភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គឺមានជយ័ ខេត្តកំពង់ឆ្នាំង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅពេលកើតហេតុ សមត្ថកិច្ចចុះទៅដល់ គេឃើញរថយន្តទាំងពីរគ្រឿង ខ្ទាតធ្លាក់ស្រែរៀងៗខ្លួនបាត់ទៅហើយ និងរងការខូចខាត ផ្នែកខាងមុខ ទាំងស្រុង ចំណែក អ្នកបើកបររថយន្តទាំងសងខាង មិនមានរងគ្រោះថ្នាក់ អ្វីនោះឡើយ ដោយឡែកអ្នកជិះម៉ូតូ ដែលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ច និងបងប្អូនដឹកយកទៅសង្គ្រោះបន្ទាន់។

អធិការនគបាលស្រុក សាមគ្គឺមានជយ័ បានឲ្យដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ទី១-ឈ្មោះ ឃន បូរី ភេទប្រុស អាយុ២៥ឆ្នាំ និង២-ឈ្មោះ សូ ម៉ៅ ភេទប្រុសអាយុ ២៤ឆ្នាំ ពួគគេទាំងពីរនាក់ រស់នៅក្នុងភូមិស្រះពោធិ ឃុំភ្នំរាប់បាត ស្រុកពញ្ញាឭ ខេត្តកណ្តាល រងរបួសធ្ងន់។ រថយន្តបង្កធុនធំ ម៉ាក ហ៊ីយ៉ាន់ដាយ យីឌុប ពាក់ស្លាកលេខ ភ្នំពេញ-3A-1847 បើកបរពីត្បូងទៅជើង បញ្ច្រាស់គ្នាជាមួយ រថយន្ត តាកូម៉ា ពាក់ស្លាកលេខ ខេមរភូមិន្ទ២-២៦៧៨ ដែលបើកបរពីជើងមកត្បូងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យប៉ើងទៅប៉ះ និងអ្នកជិះម៉ូតូម៉ាកហុងដាC125 ពណ៍ខ្មៅជិះឌុបគ្នា ពាក់ស្លាលេខ ភ្នំពេញ1K-7738 ជិះស្របទិសគ្នា ជាមួយរថយន្តយីឌុបបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ៕

យីឌុប បុកតាកូម៉ា ប៉ើងទៅប៉ះម៉ូតូ បណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរ

យីឌុប បុកតាកូម៉ា ប៉ើងទៅប៉ះម៉ូតូ បណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរ