កំពែងអង្គរធំ ភាគឦសានប្រវែង ៨ម៉ែត្រត្រូវបាន អ្នកជំនាញខ្មែរ ជួសជុលរួចរាល់ ខណៈ៣ផ្ទាំងផ្សេងទៀត នឹងរួចរាល់នៅពាក់ កណ្តាលឆ្នាំក្រោយ

  ភ្នំពេញ៖ កំពែងអង្គរធំភាគឦសាន ប្រវែង៨ម៉ែត្រ កម្ពស់៧ម៉ែត្រកន្លះ ត្រូវបានក្រុមអ្នកជំនាញខ្មែរ ធ្វើការ ជួសជុល ឡើងវិញ រួចរាល់ហើយ ក្រោយពីផ្ទាំងកំពែងនេះ និង៣ផ្ទាំងដទៃទៀតបានរងការ បាក់រលំក្នុងអំឡុង ខ្យល់ព្យុះកេតសូណា កាលពីឆ្នាំ២០១១កន្លងទៅ។

លោក ម៉ៅ សុខនី អ្នកជំនាញការជួសជុលកំពែងនេះបញ្ជាក់កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះថា ក្រោយ ពីកំពែងនេះបានដួលរលំ ដោយខ្យល់ព្យុះកេតសូណាក្នុង២០១១មក ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានចាត់តាំងក្រុមជំនាញដើម្បីសិក្សា និងទល់ទ្រចំណុចប្រេះស្រាំដទៃទៀតភ្លាមៗ។ ក្រោយពីសិក្សា និងទល់ទ្រ ចំណុចប្រេះស្រាំហើយ ការជួសជុលក៏ចាប់ផ្តើមឡើងនៅឆ្នាំ២០១៤ ដោយជ្រើសរើសជ្រុងឦសានមុនគេ ដើម្បី បញ្ជៀសការប៉ះពាល់ដល់កូនប្រាសាទជ្រុងដែលនៅក្បែរ។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានធ្វើការ ជួសជុលផ្ទាំង ចំនួន៣ដទៃទៀតផងដែរ តែប្រើប្រាស់កម្លាំងកម្មករតិចជាង។ លោក សុខនី បញ្ជាក់ថា ការងារជួសជុល កំពែង ទាំង៤កន្លែងនេះ មានអ្នកជំនាញខ្មែរ៤រូប ក្នុងនោះ អ្នកបុរាណវិទ្យា៣រូប និងស្ថាបត្យករ១រូប រួមនឹងកម្មករ ៧០នាក់ផង។

ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោកបណ្ឌិត លី វណ្ណា បញ្ជាក់ថា តាមពិតទៅកំពែងអង្គរធំដែលមានប្រវែងសរុប១២គម មានការដួលរលំជាង២០កន្លែង ដោយសារកត្តាផ្សេងៗ ដូចជា ការពុកផុយនៃថ្ម ការរំកិលនៃថ្ម ដីកណ្តៀរ ការដួលរលំនៃដើមឈើដែលដុះពីលើ និងដោយសារកត្តា ខ្យល់ព្យុះជាដើម។

បច្ចុប្បន្ន ក្រុមជំនាញបានធ្វើផែនទីហានិភ័យមួយ ដែលបញ្ជាក់អំពីចំណុចពុកផុយ និងចំណុចដួលរលំដែលមាន ដល់ទៅ ជាង២០កន្លែង។ ចំណុចទាំងនោះមានកន្លែងខ្លះត្រូវធ្វើការទល់ទ្រ ជួសជុលបន្ទាន់ ចំណុចខ្លះត្រូវធ្វើការ ពង្រឹងបន្ថែម ដើម្បីបញ្ជៀសការដួលរលំ និងចំណុចខ្លះទៀតយើងអាចទុកជួសជុលស្តារឡើងវិញនៅពេលក្រោយ ដោយសារវាបានដួលរលំដល់ដីស្រេចបាត់ទៅហើយ។

និយាយពីទិសដៅទៅថ្ងៃក្រោយ លោក លី វណ្ណា បញ្ជាក់ថា “កំពែងជុំវិញដែលបាក់ហ្នឹង ត្រូវជួសជុលឡើងវិញ តែយើងមិនមែនជួសជុលម្តងទាំងអស់ទេ។ ការងារអភិរក្ស អ្វីដែលយើងគិតសំខាន់ជាងគេ គឺមើលផ្នែកណា ដែល វារកនឹងដួលរលំ យើងឆាប់ទៅមើលអាហ្នឹងសិន ប៉ុន្តែបើវាដួលរលំដល់ដីហើយ យើងមិនចាំបាច់ទៅ បន្ទីបន្ទាន់អីទេ ទុកវាតាមក្រោយ។ ជាក់ស្តែងដូចកំពែងនេះស្រាប់ វាដួលរលំហើយ វាអាចទាញឲ្យប្រាសាទ ជ្រុងហ្នឹងដួលរលំទៀត ទើបយើងឆាប់ប្រញាប់ប្រញាល់ជួសជុលវាមុនគេ។ ដូចគ្នាដែរ នៅកន្លែងផ្សេងៗទៀត យើងមានផែនទីហានិភ័យហើយ យើងមើលផែនទីហ្នឹង ទន្ទឹមនឹងការជួសជុល៤កន្លែងហ្នឹង បើពិនិត្យឃើញថា កន្លែងណាប្រងនឹងដួលរលំ យើងឆាប់អន្តរាគមន៍កន្លែងហ្នឹងភ្លាមៗ។ នេះជាទិសដៅអនាគតរបស់យើង។
  ចំពោះបច្ចេកទេសនៃការជួសជុលនេះ លោក លី វណ្ណា បន្ថែមថា បើទោះជាយើងមានអ្នកជំនាញខ្មែរ កាន់ការ ដោយខ្លួនឯងក៏ពិតមែន តែយើងតែងឆ្លងរបាយការណ៍ និងពិគ្រោះយោបល់ជាមួយ គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ជាប្រចាំផងដែរ ជាពិសេសក្នុងកិច្ចប្រជុំបច្ចេកទេស និងកិច្ចប្រជុំពេញអង្គរបស់ គណៈកម្មាធិការនេះ៕