ឃាត់ជនសង្ស័យ ម្នាក់ក្នុងករណី លួចម៉ូតូ នៅព្រះសីហនុ

ព្រះសីហនុ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន នៅម៉ោង ០៨៖០០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ក្នុងករណីលួចម៉ូតូ ប្រជាពលរដ្ឋក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

តាមមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនឈ្មោះ អាង ចន្នី ហៅខ្មោចឆៅ ប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ ជាមុខសញ្ញាទើបចេញពីពន្ធនាគារ រយៈពេល១ឆ្នាំ ពីបទឆក់ ជនបរទេស។ ហើយថ្មីៗនេះ ជនសង្ស័យ បានប្រព្រឹត្តបទល្មើសលួចម៉ូតូ ប្រជាពលរដ្ឋនៅក្នុងក្រុម១០ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។

មន្រ្តីនគរបាលមូលដ្ឋាន បានបន្តទៀតថា ជនរងគ្រោះ ឈ្មោះផាង វី ស្រី អាយុ ៣២ឆ្នាំមុខរបរលក់កាហ្វេ ស្នាក់នៅ កន្លែងកើតហេតុ  ម៉ូតូបាត់បង់ម៉ាកSuzuki.nex.110 ពណ៏ស គ្មានស្លាកលេខ។ ឯជនសង្ស័យកម្លាំងជំនាញ កំពុងបន្តនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

ឃាត់ជនសង្ស័យ ម្នាក់ក្នុងករណី លួចម៉ូតូ នៅព្រះសីហនុ