ស្ត្រីសកម្មជន កូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ច នៅកូរ៉េខាងជើង នៅសប្តាហ៍នេះ

សេអ៊ូល៖ ស្ត្រីជាសកម្មជន ជនជាតិកូរ៉េខាងត្បូង ជាច្រើននាក់ គ្រោងនឹងធ្វើទស្សនកិច្ច នៅទីក្រុង Kaesong របស់ប្រទេស កូរ៉េខាងជើង នាសប្តាហ៍នេះដើម្បី រៀបចំព្រឹតិ្តការណ៍វប្បធម៌រួមគ្នា នេះបើយោងតាម ការលើកឡើង របស់រដ្ឋមន្ត្រីទទួលបន្ទុក ផ្នែកបង្រួមបង្រួមជាតិ ដកស្រង់ដោយសារព័ត៌មាន Yonhap News ចេញផ្សាយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ។

រដ្ឋមន្ត្រីបង្រួបបង្រួមជាតិបានថ្លែងបន្ទាប់ពីសម្រេចយល់ព្រមតាមសំណើររបស់ស្ត្រីទាំងនោះថា ស្ត្រីកូរ៉េខាងត្បូង ប្រមាណ៦០នាក់ ដែលមកពីអង្គការចំនួន៣៥ផ្សេងៗគ្នា នឹងធ្វើដំណើរឆ្លងកាត់បន្ទាត់ព្រំដែន នៅថ្ងៃពុធនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅទីក្រុង Kaesong ដែលនឹងមានការរៀបចំព្រឹត្តិការណ៍ វប្បធម៌រួមគ្នារវាងប្រទេសទាំងពីរ។

ស្ត្រីជាសកម្មជនដំណាងរដ្ឋាភិបាលក្រុង សេអ៊ូល រួមគ្នាជាមួយស្ត្រីដំណាងរដ្ឋាភិបាលក្រុង ព្យុងយ៉ាងចំនួន៦០នាក់ គ្រោងនឹងរៀបចំការសម្តែង និងការតាំងពិពណ៌រួមគ្នា ដែលដឹកនាំដោយសារអ្នកសិល្បៈ ជាស្ត្រីដំណាងឲ្យប្រទេសទាំងពីរ។

សូមជម្រាបថា នេះជាការជួបគ្នាជាលើកដំបូង បន្ទាប់ពីបានអាក់ខានចាប់តាំងពីខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ គឺនៅពេលដែលមានការរៀបចំវេទិការស្តីពីទាសករផ្លូវភេទក្នុងសម័យសង្គ្រាមជប៉ុន ដែលត្រូវបានរៀបចំឡើង ក្នុងប្រទេស ចិន៕

  • ស្ត្រីសកម្មជន កូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ច នៅកូរ៉េខាងជើង នៅសប្តាហ៍នេះ已关闭评论
  • 31 views
  • Hide Sidebar
    A+
Publish on:2015/12/24  Category:​អន្តរជាតិ
Tags: