អ្នកដំណើរ៧០នាក់ បន្តបាត់ខ្លួន អ្នកបើកបរ នាវាត្រូវបាន ជួយសង្គ្រោះ ក្នុងហេតុការណ៍ លិចនាវានៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥណ្ឌូនេស៊ី

ចាកាតា៖ អ្នកបើកបរនាវា ជនជាតិឥណ្ឌូនេស៊ី ដែលបានលិចក្នុងសមុទ្រ ដោយសារទឹករលក ខ្ពស់ៗត្រូវបាន ជួយសង្គ្រោះហើយ បន្ទាប់ពីបានបណ្តែតខ្លួន ដោយពឹងផ្អែកលើអាវពោង សុវត្ថិភាពអស់រយៈពេលពីរថ្ងៃ ប៉ុន្តែអ្នកដំណើរប្រមាណ ជាង៧០នាក់ផ្សេងទៀតនៅតែបន្តបាត់ ខ្លួននៅឡើយ នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ។

គិតរហូតមកទល់ពេលនេះភ្នាក់ងារស្រាវជ្រាវ និងជួយសង្គ្រោះ បានស្រោចស្រង់ជីវិតមនុស្សបាន៤០នាក់ហើយ ព្រមទាំងស្រង់បានសាកសពចំនួន៤នាក់ពីកោះ Sulawesi ក្នុងចំណោមមនុស្សទាំង១១៨នាក់នៅលើនាវា។
អ្នកបើកបរនាវានេះមានឈ្មោះថា Asdar ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទកន្លងទៅនេះ បានរៀបរាប់ពី ហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា មុនពេលនាវាលិចក្នុងសមុទ្រ មានរលកធំៗ កម្ពស់ប្រមាណ៥ម៉ែត្រ បានប៉ះទង្គិចនាវា ព្រមទាំងបោកចូលក្នុងបន្ទប់ដាក់ម៉ាស៊ីន ហើយបំផ្លាញម៉ាស៊ីនតែម្តង ក្នុងប្រហែល៣០នាទីក្រោយមក នាវាក៏បានលិចក្នុងសមុទ្រ។

បើទោះបីជាមានអាវពោងសុវត្ថិភាព ប៉ុន្តែអ្នកដំណើរទាំងនោះភាគច្រើនចាប់ផ្តើមអស់កម្លាំង ហើយខ្លះ ទៀតលង់ ស្លាប់ដោយសារទឹកត្រជាក់ពេក។ លោក Sadar ព្យាយាមប្រមូលផ្តុំអ្នកដំណើរទាំងនោះ កុំអោយអណ្តែតឆ្ងាយពីគ្នា ដោយចង់អាវសុវត្ថិភាពរួមគ្នា យ៉ាងនេះក្តី កម្លាំងទឹករលក នៅតែបំបែកពួកគេឲ្យអណ្តែតទៅឆ្ងាយពីគ្នា៕

អ្នកដំណើរ៧០នាក់ បន្តបាត់ខ្លួន អ្នកបើកបរ នាវាត្រូវបាន ជួយសង្គ្រោះ ក្នុងហេតុការណ៍ លិចនាវានៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឥណ្ឌូនេស៊ី