បារាំង បញ្ជាក់ការគាំទ្រ ជាថ្មីចំពោះ រដ្ឋាភិបាលលីប៊ី ដែលទើបបង្កើត

ប៉ារីស៖ រដ្ឋមន្រ្តីការបរទេស បារាំងលោក ឡ័ររែន ហ្វាបូស បានគូសបញ្ជាក់ ពីការគាំទ្ររបស់ បារាំងចំពោះ រដ្ឋាភិបាលថ្មីលីប៊ី ដែលទើបកើតចេញពី កិច្ចពិភាក្សារួបរួម ប្រយោជន៍ធានា ឲ្យ បាននូវស្ថេរភាព នៅប្រទេសតំបន់ ភាគខាងជើងអាហ្វ្រិក មួយនេះ និងជួយដល់ការប្រយុទ្ធ ប្រឆាំងនឹងក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាម ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០១៥ នេះដោយលើក ឡើងនូវសម្ដីរបស់ មន្រ្តីការទូត ជាន់ខ្ពស់បារាំងតាមទូរស័ព្ទ ជាមួយនឹងនាយករដ្ឋមន្រ្តីលីប៊ី ដើលទើបនឹងតែងតាំងលោក Al-Sarraj Fayyez បន្ដទៀតថា បារាំងគាំទ្រជាខ្លាំង ចំពោះ ប្រជាជនលីប៊ី ដើម្បីយកឈ្នះលើការប្រកួតប្រជែងផ្នែកសន្ដិសុខ និងស្ថេរភាព ដែលប្រទេសនេះកំពុងជួបប្រទះ។

ក្នុងនាមជាផ្នែកមួយសម្រាប់ការផ្តល់ជំនួយ សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តសម្រាប់លីប៊ី ប្រទេសបារាំង នឹង បញ្ជូនថ្នាំពេត្យ ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្របេនហ្គាហ្ស៊ី ជាទីក្រុងធំលំដាប់ទី២ របស់ប្រទេសនេះ ដែលត្រូវបាន រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជម្លោះប្រដាប់អាវុធ៕

បារាំង បញ្ជាក់ការគាំទ្រ ជាថ្មីចំពោះ រដ្ឋាភិបាលលីប៊ី ដែលទើបបង្កើត