អ្នកឈ្នះក្នុងការប្រកួតលើសង្វៀន CTN ខេត្តសៀមរាប

ភ្នំពេញ:     ​ការប្រកួត​ប្រដាល់​លើស​ង្វៀន CTN ខេត្តសៀមរាប​រសៀល​ថ្ងៃទី​២៣​ធ្នូ​ដែល​ការប្រកួត​មាន ៥ គូ​នោះ​សុទ្ធតែ​ប្រកួត​មិន​ដល់​ទឹក​ទាំង អស់ ។​

​    ​មាន ៣ គូ​សន្លប់​ទឹក​ទី ៣ គឺ​អ៊ី វ៉ាន់​សក្តិ​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ត្រូវ​អ្នក​ប្រដាល់​ សេក មេសា​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​បញ្ចប់​នៅ​ទឹក​ទី ៣ ។​

​    ​ចាត់ ស៊ី​ច​ន​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ ៨ ភ្នំ​ទ្រព្យ​ត្រូវ​អ្នក​ប្រដាល់​ជើង​ថ្មី​ទេស ជីវ៉ា​ក្លិប​កងពលតូច​លេខ ៧០​វាយ​ឲ្យ​មាន​របួស​ធំ​នៅ​ទឹក​ទី ៣ ហើយ​ត្រូវ​ពេទ្យ​បញ្ឈប់​មិន​ឲ្យ​ប្រកួត​បន្ត ។ ជា ប៊ុន​ណា​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ត្រូវ​អ្នក​ប្រដាល់​សក្តិ សិទ្ធ​ក្លិប​ពន្លឺ​កសិករ​ខេត្តសៀមរាប​បញ្ចប់​នៅមុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ដែរ ។​

​    ​អ្នក​ប្រដាល់​ជា ប្រយុទ្ធ​ក្លិប​អមតៈ​គុន​ខ្មែរ​អង្គរ​ត្រូវ​អ្នក​ប្រដាល់​សេក គឹម​សៀង​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀម​រាប​វាយ​ឲ្យ​សន្លប់​នៅ​ទឹក​ទី ២ ក្នុងខណៈដែល​ជ័យ ប៊ុន​សង់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ត្រូវ​អ្នក​ប្រដាល់​សេក ចាន់​រាជ​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ផ្ដួល​បាន​នៅ​ទឹក​ទី ៤ ដែរនោះ ។​