បវរកញ្ញា​កូឡុំប៊ី៖ ទទួល​បាន​លេខ ២ គឺ​ជា​វាសនា​របស់​ខ្ញុំ

បវរកញ្ញា​កូឡុំប៊ី៖ ទទួល​បាន​លេខ ២ គឺ​ជា​វាសនា​របស់​ខ្ញុំ

កញ្ញា Ariadna Gutiérrez បវរកញ្ញា​មក​ពី​ប្រទេស​កូឡុំប៊ី បាន​ឆ្លង​កាត់​រឿង​សប្បាយ​ចិត្ត​ ក៏​ដូច​ជា​រឿង​ដែល​មិន​គួរ​កើត​ឡើង​ជា​ច្រើន​ក្នុង​កម្មវិធី​ប្រជែង​​សម្រស់ Miss Universe 2015។ បន្ទាប់​ពីរឿង​​ចម្រូង​ចម្រាស់​ទាំង​នេះ​បាន​កើត​ឡើង ស្រី​ស្អាត​រូប​នេះ​បាន​ថ្លែង​អំណរ​គុណ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ដែល​មិន​បាន​បោះ​បង់​នាង​ចោល​ បើ​ទោះ​បី​ជា​នាង​មិន​បាន​ក្លាយ​ជា​បវរកញ្ញា​ចក្រវាល​ក៏​ដោយ។

 

បវរកញ្ញា​កូឡុំប៊ី៖ ទទួល​បាន​លេខ ២ គឺ​ជា​វាសនា​របស់​ខ្ញុំ

​កាល​ពី​ថ្ងៃ​​ទី​២៣ ខែ​ធ្នូ​មុន​នេះ នៅ​លើ​គណនី Instagram ផ្ទាល់​​ខ្លួន​ បវរកញ្ញា​កូឡុំប៊ី​ Ariadna​ បាន​​សរសេរ​សារ​ថ្លែង​អំណរ​គុណ​​ដល់​​អ្នក​​គាំ​ទ្រ​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​របស់​ខ្លួន ​ក្រោយ​ពី​ព្រឹត្តិការណ៍​មួយ​ចំនួន​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្លួន។ ខ្លឹម​សារ​នៃ​សារ​នោះ​មាន​អត្ថន័យ​ដូច​ខាង​ក្រោម៖

 

“ក្រោយ​ភ្លៀង​មេឃ​ស្រឡះ។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ទៅ​កាន់​អ្នក​គ្រប់​គ្នា​ដែល​បាន​ផ្ញើ​សារ​លើក​ទឹក​ចិត្ត​ដល់​រូប​នាង​​ខ្ញុំ។ ខ្ញុំ​ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់​ដែល​មាន​អ្នក​គ្រប់​គ្នា​មិន​ថា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ ខ្ញុំ​គិត​ថា​ វាសនា​របស់​មនុស្ស​រាល់​គ្នា​គឺ​ត្រូវ​បាន​ចារ​ទុក​រួច​មក​ហើយ។ ការ​ទទួល​បាន​ជយលាភី​លេខ​២​គឺ​ជា​វាសនា​របស់​ខ្ញុំ។ យ៉ាងណាក៏ដោយ ​ខ្ញុំ​ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​​របស់​ខ្ញុំ​សប្បាយ​ចិត្ត​ បើ​ទោះ​បី​ជា​ខ្ញុំ​បាន​ពាក់​មកុដ​ត្រឹម​ប៉ុន្មាន​នាទី​ដ៏​ខ្លី​ក៏​ដោយ។ ដោយ​សារ​ហេតុការណ៍​នេះ​ដែរ ប្រទេស​កូឡុំប៊ី​និង​បណ្ដា​ប្រទេស​ឡាតាំង​ទាំង​ឡាយ​ត្រូវ​បាន​គេ​រំលឹក​នៅ​គ្រប់​​ច្រក​​ល្ហក​​នៅ​​លើ​​ពិភពលោក។ ឆ្លៀត​​ក្នុង​ឱកាស​នេះ​ដែរ ខ្ញុំ​​សូម​ផ្ញើ​ពាក្យ​ជូន​ពរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​ដែល​បាន​គ្រង​តំណែង​បវរកញ្ញា​ចក្រវាល ២០១៥។ ជា​ថ្មី​ម្ដង​ទៀត​ ខ្ញុំ​សូម​អរគុណ​នូវ​ក្ដី​ស្រលាញ់​និង​ទឹក​ចិត្ត​របស់​អ្នក​ទាំង​អស់​គ្នា​ដែល​មាន​មក​លើ​ខ្ញុំ”៕

 

ចុចអាន៖គណៈកម្មការ៖ បវរកញ្ញា​កូឡុំប៊ី​មិន​ជាប់ ព្រោះ​ឈ្លើយ​ពេក

 

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖eonline