Van Gaal ​ខឹង​ខ្លាំង​​ ដើរ​ចេញ​ពី​សន្និសីទកាសែត

Van Gaal ​ខឹង​ខ្លាំង​​ ដើរ​ចេញ​ពី​សន្និសីទកាសែត

​​Louis van Gaal ​អ្នកចាត់ការ​ក្រុម​ Manchester United ដែល​កំពុង​តែ​មាន​សម្ពាធ​ខ្លាំង​ ​បាន​ឆ្លើយ​តប​នឹង​អ្នកសារព័ត៌មាន​តែ​៣​សំនួរ​ប៉ុណ្ណោះ មុន​នឹង​លោក​ដើរ​ចេញ​ពី​សន្និសីទកាសែត ​កាល​ពី​យប់​មិញ។

 

Van Gaal ​ខឹង​ខ្លាំង​​ ដើរ​ចេញ​ពី​សន្និសីទកាសែត

 

​​អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​វ័យ​៦៤​​ឆ្នាំ ​បាន​​ផ្ទុះ​កំហឹង​ខ្លាំង​ បន្ទាប់​អ្នក​សារព័ត៌មាន ​សួរ​ពី​រឿង​អនាគត​របស់​លោក ដែល​អាច​នឹង​ត្រូវ​ក្លិប​បិសាច​ក្រហម​បណ្ដេញ​ចេញ អំឡុង​ពេល​ដែល​លោក​ធ្វើ​សន្និសីទកាសែត​មុន​ការ​ប្រកួត​ប៉ះ​ Stoke City នៅ​ចុង​សប្ដាហ៍​នេះ។

 

​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហូឡង់​រូប​នេះ ​បាន​និយាយ​ថា លោក​មិន​ដែល​ចង់​​ឡើង​ទៅ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ទេ ប៉ុន្តែ​លោក​ឡើង​មក​នេះ​គឺ​ព្រោះ​តែ​ច្បាប់​របស់​​ក្របខ័ណ្ឌ​ Premier League ​ប៉ុណ្ណោះ។

 

​ជា​ចុង​ក្រោយ​ Van Gaal ​បាន​និយាយ​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា៖ “ខ្ញុំ​សូម​ជូន​ពរ​អ្នក​ទាំង​អស់​គ្នា រីករាយ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល និង​ប្រហែល​ជា​រីករាយ​ក្នុង​ឆ្នាំ​ថ្មី បើ​ខ្ញុំ​អាច​ជួប​អ្នក​ទាំង​អស់​គ្នា​ម្ដង​ទៀត។ សូម​ញាំ​ស្រា​​ក្រហម​ឲ្យ​រីករាយ។ លា​ហើយ!”។

 

Man Utd របស់​លោក​ Van Gaal មិន​ទាន់​ឈ្នះ​ទេ ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​ ​និង​ចាញ់​ទាំង​៣​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​ Wolfsburg, Bournemouth និង​ Norwich City៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ ភ្នាក់ងារ​គ្រូបង្វឹក៖ Man Utd មិន​បាន​ទាក់ទង​លោក Mourinho នោះ​ទេ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | 101greatgoals