ខែ​រងា​ហើយ​ អ្នក​ភ្នំពេញ​​ណា​ខ្លះ​​ធ្លាប់​អាំង​ភ្លើង​ពេល​ព្រលឹម​​ដូច​លោក​យាយខ្ញុំ​ដែរ?​​

ខែ​រងា​ហើយ​ អ្នក​ភ្នំពេញ​​ណា​ខ្លះ​​ធ្លាប់​អាំង​ភ្លើង​ពេល​ព្រលឹម​​ដូច​លោក​យាយខ្ញុំ​ដែរ?​​

​យាយ​​របស់​នាង​ខ្ញុំ​ លោក​ឈ្មោះ អុង​ ខុន អាយុ​ ៦១​ឆ្នាំ​ គាត់​​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​កាល​គាត់​នៅ​ស្រុក​ តែង​ងើប​ពី​យប់​អាំង​ភ្លើង​ជាមួយ​កូនៗ​និង​ចៅៗ​ ៥​នាទី  បន្ទាប់​មក​ចាប់​ផ្តើម​នាំ​គ្នា​ទៅ​ច្រូត​ស្រូវ​។

 

​ក្រោយ​មក​ ម្តាយ​មីង​ខ្ញុំ​រៀប​ការ​ជាមួយ​គ្រួសារ​អ្នក​ភ្នំពេញ លោក​យាយ​ក៏​​ផ្លាស់​តាម​មក​ភ្នំពេញ​​ដើម្បី​ជួយ​មើល​ថែ​ទាំ​ចៅ​ធ្វើ​ឲ្យ​គាត់​លែង​​បាន​អាំង​ភ្លើង​ដូច​ពី​មុន​ហើយ​។

 

ខែ​រងា​ហើយ​ អ្នក​ភ្នំពេញ​​ណា​ខ្លះ​​ធ្លាប់​អាំង​ភ្លើង​ពេល​ព្រលឹម​​ដូច​លោក​យាយខ្ញុំ​ដែរ?​​

 

ថ្ងៃ នេះ​ដោយ​សារ​មេឃ​ត្រជាក់​ខុស​ពី​ធម្មតា​ លោក​យាយ​ខ្ញុំ​បាន​ភ្ញាក់​តាំង​ពី​ព្រលឹម​ មក​បង្កាត់​ភ្លើង​ដើម្បី​អាំង​ត្រី​ងៀត​ អាំង​ត្រី​​បណ្ដើរ​​​លោក​យាយ​ក៏​ឆ្លៀត​កម្ដៅ​​ខ្លួន​ជាមួយ​នឹង​ភ្លើង​ចង្ក្រាន​ធ្យូង​នេះ​តែ​ម្ដង​ទៅ។

 

​ខណៈ​កំពុង​អាំង​ត្រី លោក​យាយ​ខ្ញុំ​ បន្ត​ឲ្យ​ខ្ញុំដឹង​​ទៀត​ថា​ ៖”នៅ​ភ្នំពេញ​​ដូចជា​មិន​មាន​​អ្នកណា​គេងើប​​អាំង​ភ្លើង​ខែ​រងារ​​ពី​យប់​ចឹង​ទេ ព្រោះ​គេ​មាន​ទឹក​ក្តៅ​ ឬ​ដាំ​ទឹក​សម្រាប់​មុជ។ ឯ​អ្នក​នៅ​​ស្រុក​ស្រែ​ចម្ការ​គេ​ងើប​ពី​យប់​អាំង​ភ្លើង​រួច​ហើយ​ គេ​ចាប់​ផ្តើម​នាំ​គ្នា​ទៅ​ច្រូត​ ឬ​ទៅ​ធ្វើ​ការងារ​ផ្សេងៗ​ដើម្បី​បន្លប់​ភាព​រងា​ហ្នឹង”៕

 

ខែ​រងា​ហើយ​ អ្នក​ភ្នំពេញ​​ណា​ខ្លះ​​ធ្លាប់​អាំង​ភ្លើង​ពេល​ព្រលឹម​​ដូច​លោក​យាយខ្ញុំ​ដែរ?​​

 

ខែ​រងា​ហើយ​ អ្នក​ភ្នំពេញ​​ណា​ខ្លះ​​ធ្លាប់​អាំង​ភ្លើង​ពេល​ព្រលឹម​​ដូច​លោក​យាយខ្ញុំ​ដែរ?​​

 

បុរស​ចំណាស់​ម្នាក់ ធាក់​ស៊ីក្លូ​ ៣១ ឆ្នាំ​ គ្មាន​សល់​អ្វី​ក្រៅ​ពី​នៅ​តាម​សំយាប​ផ្ទះ​គេ!​

អត្ថបទ៖ ថា ម៉ាលីដា

រូបថត៖ ទូរស័ព្ទដៃ