វិធី​ងាយៗ​អាច​បញ្ចុះ​កម្តៅ​ទា​រកបាន​ដោយ​ចំណាយ​ពេល​មិន​ដល់​៥​នាទី​ផង​

វិធី​ងាយៗ​អាច​បញ្ចុះ​កម្តៅ​ទា​រកបាន​ដោយ​ចំណាយ​ពេល​មិន​ដល់​៥​នាទី​ផង​

​បើសិន​កូន​អ្នក​កំពុងតែ​ក្តៅខ្លួន វា​អាច​ជា​រឿង​មួយ​ពិបាកចិត្ត​ខ្លាំងណាស់ ហើយក៏​ជា​បញ្ហា​ធំ​ដែល​អ្នក​ត្រូវ​ដោះស្រាយ​ឱ្យ​លឿន​ដែរ​។​។ ការសិក្សា​ជា​ច្រើន​បានបញ្ជាក់​ថា បើសិន​ជា​កូន​មាន​សុខភាព​ល្អ​បរិបូណ៌​ហើយ​នោះ ការ​ក្តៅខ្លួន​គឺ​គ្មាន​អ្វី​ដែល​ត្រូវ​បារម្ភ​ឡើយ​។ ការ​ក្តៅខ្លួន​មានន័យ​ថា រាងកាយ​កំពុងតែ​ប្រយុទ្ធប្រឆាំង​នឹង​ការបង្ក​រោគ​ក្នុង​ខ្លួន​។ ដូច្នេះ បើសិនជា​ការ​ក្តៅខ្លួន​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​វិញ​នោះ ហើយ​កូន​កាន់តែ​មិន​ស្រួល​ក្នុង​ខ្លួន​ទៀត​នោះ អ្នក​អាច​ប្រើ​វិធី​ងាយៗ​ខាងក្រោម​នេះ​ដើម្បី​បញ្ចុះ​កម្តៅ​គេ​បាន​។ ចូរ​ចាំ​ថា បើសិន​ជា​កូន​ក្តៅខ្លួន​យូរ​ជាង​៣​ថ្ងៃ អ្នក​ត្រូវ​តែ​នាំ​គេ​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​រោគ​កុមារ​។

ដំឡូង​បារាំង​
អ្នក​ត្រូវ​លាង​សម្អាត និង​ចិត​សម្បក​ដំឡូងបារាំង​ចេញ ហើយ​យក​វា​ទៅ​ហាត់​តូចៗ រួច​ដាក់​ក្នុង​ស្រោមជើង​របស់​ក្មេង ព្រោះ​វា​ជួយ​បញ្ចុះ​កម្តៅ​បានល្អ​។

ស្រា និង​ទឹក​
ដំបូង​ឡើយ អ្នក​ត្រូវ​លាយ​ស្រា​មួយ​ពែង​តូច​ជាមួយ​ទឹក​ចំណុះ​ដូចគ្នា​ក្នុង​ចានគោម​មួយ​។ បន្ទាប់​ពី​លាយ​សប់​ហើយ អ្នក​ត្រូវ​យក​ក្រណាត់​មួយ​ជ្រលក់​ទឹក​នេះ ហើយ​ពូ​តវា​ឱ្យ​ស្ងួត រួច​ដាក់​ទៅក្នុង​ស្រោមជើង​របស់​ក្មេង​។

ស្អំ​កន្សែង​ត្រជាក់​លើ​ថ្ងាស​
នេះ​ក៏​ជា​វិធី​ព្យាបាល​ដ៏​មាន​ប្រយោជន៍ និង​មាន​ប្រសិទ្ធភាព​បំផុត​ដែរ​ក្នុង​ការបញ្ចុះ​កម្តៅ​។ អ្នក​គ្រាន់តែ​យក​កន្សែង​ត្រជាក់​ស្អំ​លើ​ថ្ងាស​កូន​ជាកា​រស្រាច​។ យក​ល្អ​គួរតែ​ស្អំ​នៅ​ពេល​កូន​គេង ឬ​សម្រាក​។

ឱ្យ​កូន​ញ៉ាំ​ទឹក និង​អាហារ​ឱ្យបាន​ច្រើន​
ចូរ​ឱ្យ​កូន​ញ៉ាំ​អាហារ និង​ទឹក​ត្រជាក់​ឱ្យបាន​ច្រើន​ដើម្បី​ជួយ​ឱ្យ​រាងកាយ​បញ្ចុះ​កម្តៅ​ពី​ខាងក្នុង​បាន​។ ហើយ​វា​ក៏​ជា​រឿង​ល្អ​មួយ​ក្នុង​ការ​បង្គ្រប់​ជាតិ​ទឹក​ពួកគេ​ដែរ​។

ពាក់​ខោអាវ​ស្តើងៗ​ឱ្យ​កូន​
រឿង​នេះ​ក៏​មាន​ប្រយោជន៍​ណាស់​ដែរ​។ អ្នក​អាច​ឱ្យ​កូន​ស្លៀក​សម្លៀក​បំពាក់​រលុងៗ​ដើម្បី​ឱ្យ​កម្តៅ​ងាយ​ចេញ​តាម​ស្បែក​វិញ​។ ក្រៅពីនេះ ការ​ស្លៀក​សម្លៀកបំពាក់​ស្តើងៗ​ក៏​ជា​រឿង​ត្រូវ​ធ្វើ​ដែរ​។ បើសិន​ជា​កូន​ទៅ​ជា​ញ៉ាក់​ញ័រ​នោះ អ្នក​អាច​គ្រប់​ភួយ​ស្តើង​លើ​គេ​បាន​។

ឱ្យ​កូន​នៅ​កន្លែង​ត្រជាក់​ក្នុងផ្ទះ​
អ្នក​ត្រូវ​តែ​នៅផ្ទះ​ជា​មួយ​កូន ជាពិសេស​កន្លែង​ដែល​ត្រជាក់​។ បើសិន​ជា​កូន​ទៅ​ខាងក្រៅ ធ្វើ​យ៉ាងណា​នៅ​កន្លែង​ម្លប់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។