ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

ជនពិការ​មួយចំនួន ព្រោះតែ​ក្ដី​អស់សង្ឃឹម និង ការបាក់​ទឹកចិត្ត បានរស់នៅ​តែលតោល​គ្មាន​ទី​ពំនាក់​អាស្រ័យ ។ អ្នកខ្លះ​យក​ស្រា​ជា​មិត្ត ពេល​ត្រាច់ចរ​លើកដៃ​សំពះ​សុំទាន​គេ​នៅតាម​ដងផ្លូវ និង តាម​ទីប្រជុំជន​នានា ប៉ុន្តែ​អតីត​នាយទាហាន​ចម្បាំង​លើ​សមរភូមិ​រាប់មិនអស់ លោក​ជុំ សំអុន មាន​វ័យ ៥៥ ឆ្នាំ ដែល​ធ្លាក់ខ្លួន​ពិការ​ជើង​ទាំង​គូ​ដោយសារតែ​គ្រាប់មីន បាន​ខិតខំ​ពុះពារ​ក្នុង​ឆាកជីវិត​ដោយ​មិន​ចង់​រស់នៅ​ក្រោម​ពាក្យ​គេ​ដៀលត្មះ​ថា ជនពិការ​គ្មាន​របរ​អ្វី​ក្រៅពី​ដើរ​សុំទាន​នោះទេ រហូត​លោក​បង្កើតបានជា​អង្គការ​មួយ ដើម្បី​ជួយ​ជនពិការ និង ដោះស្រាយ​ភាពក្រីក្រ​ផ្ទាល់ខ្លួន​ផងដែរ ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

អតីត​នាយទាហាន​បម្រើ​មាតុភូមិ​ចូល​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​រាប់មិនអស់ លោក ជុំ សំអុន កើត​នៅ​ឆ្នាំ ១៩៦០ មាន​ស្រុកកំណើត​នៅ​ទី​រួម​ខេត្តពោធិ៍សាត់ មាន​បងប្អូន​ចំនួន ៣​នាក់ ហើយ​បងប្អូន​ពីរ​នាក់ និង ឪពុកម្ដាយ​របស់លោក​បាន​លាចាក​លោក​នៅក្នុង​ជំនាន់​សម័យ​ខ្មែរក្រហម​(​ប៉ុល ពត​) ទាំងអស់ នៅ​រស់រានមានជីវិត​តែ​លោក​ម្នាក់ឯង ដែល​បាន​រសាត់អណ្តែត​លើ​សមរភូមិ​ប្រយុទ្ធ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

លោក​បាន​រៀបការ​នៅ​ឆ្នាំ ១៩៩០ ក្នុងនាម​ជា​ពលទាហាន លុះដល់​ឆ្នាំ ១៩៩៣ លោក​មាន​ភារកិច្ច​ជាប់​ខ្លួន​ចេញទៅ​ប្រយុទ្ធ​តតាំង​នឹង​សត្រូវ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប៉ុន្តែ​ជា​អកុសល​លោក​បាន​ធ្វើដំណើរ​ឆ្លងកាត់​ក្នុងព្រៃ​មួយ ស្រាប់តែ​ដើរ​ជាន់​គ្រាប់មីន​ដែល​គេ​បង្កប់​ក្នុង​ដី បណ្ដាល​ឲ្យ​ដាច់​ជើង​ទាំង​គូ​របស់លោក​គួរ​ឲ្យ​សង្វេគ​ជាទីបំផុត ។ ក្រោយមក​លោក​ក៏​ត្រូវគេ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ​តែម្ដង ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

បន្ទាប់ពី​លោក​ធ្លាក់ខ្លួន​ពិការ​ជើង​ទាំង​គូ លោក​ចាប់ផ្ដើម​តូចចិត្ត​នឹង​វាសនា​របស់ខ្លួន ដែល​ក្លាយជា​ជនពិការ​មួយប៉ប្រិចភ្នែក ។ ចាប់តាំងពី​ពេលនោះ​មក លោក​មាន​សតិអារម្មណ៍​មិនសូវ​គ្រប់​នោះទេ ក្រោយមក​ក៏បាន​ចូលទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចិត្តសាស្ត្រ​រយៈពេល​មួយឆ្នាំ​ទៀត ។ នៅក្នុង​កំលុង​ពេលនោះ លោក​បាន​ស្គាល់​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ដែលជា​ពេទ្យ​ស្ម័គ្រចិត្ត​របស់​អង្គការសហប្រជាជាតិ ដោយ​ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក​យ៉ាង​ស្និទ្ធស្នាល ស្រប​ពេលដែល​ប្រពន្ធ និង បុរស​ជនជាតិ​បរទេស​រូបនោះ​ជួយ​ព្យាបាល និង ជំរុញ​លើកទឹកចិត្ត​របស់លោក​រហូតមក ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

រយៈពេល​មួយឆ្នាំ បុរស​ជនជាតិ​អង់គ្លេស​រូបនោះ​ក៏​អស់​ភារកិច្ច​នៅ​ស្រុក​ខ្មែរ ហើយក៏​វិលត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ ។ មុនពេល​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់ខ្លួន​វិញ បុរស​ជនជាតិ​បរទេស​រូបនោះ​បាន​យក​លោក​ទៅ​ផ្ដាំផ្ញើ​ឲ្យ​ស្គាល់​មិត្តភក្តិ​ម្នាក់ទៀត ជា​ជនជាតិ​បរទេស​ដូចគ្នា​ឲ្យ​ជួយ​មើលថែ និង ជួយ​រក​អាជីព​មួយ​ឲ្យ​សម្រាប់​ចិញ្ចឹមជីវិត​ដែលជា​ជនពិការ ។ មិនយូរប៉ុន្មាន​នៅ​ឆ្នាំ ១៩៩៥ ជនបរទេស​នោះ​ក៏បាន​ណែនាំ​លោក​ឲ្យ​ចូលក្នុង​សាលា​សិក្សា​ជំនាញ​ចម្លាក់​នៅ​អង្គការ​របស់​គ្រិស្ដ​សាសនិក​មួយ​ក្នុង​ឆ្នាំ ១៩៩៥ រយៈពេល​មួយឆ្នាំ​កន្លះ ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

លុះដល់​ពាក់កណ្ដាល​ឆ្នាំ ១៩៩៦ លោក​បាន​ក្លាយជា​គ្រូបង្រៀន​ចម្លាក់ និង បាន​បម្រើ​ការងារ​នៅ​អង្គការ​នេះ​រហូតដល់​ដើមឆ្នាំ ២០១៤ នៅពេល​អង្គការ​អស់​មូលនិធិ​ទ្រទ្រង់ ។ នៅ​ដើមឆ្នាំ ២០១៥ ជាមួយនឹង​បទពិសោធ ២០ ឆ្នាំ និង ក្ដី​បំណង​ជួយ​ទ្រទ្រង់​ជនពិការ និង​ជនក្រីក្រ​ដទៃទៀត គ្រូ​ចម្លាក់​ពិការ​ជើង​ទាំង​គូ​រូបនេះ​បានសម្រេច​ចិត្ត​បើក​អង្គការ​តូច​មួយ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ជនពិការ និង ជនក្រីក្រ បាន​សិក្សា​ជំនាញ​ចម្លាក់ និង ផ្គត់ផ្គង់​អាហារ​ឥតគិតថ្លៃ នៅក្នុង​ភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

លោក ជុំ សំអុន បាន​រំឭក​ពី​អារម្មណ៍​គ្រានោះ​ថា «​ខ្មែរ​យើង​នៅមាន​គំនិត​រើសអើង​ជនពិការ​។ ពេលណា​យើង​ធ្លាក់ខ្លួន​ហើយ​គេបោះបង់​យើង​ចោល គេ​លែង​សូវ​គិតគូរ​ហើយ​។ ខ្ញុំ​ចាប់ផ្ដើម​ធ្លាក់​ទឹកចិត្ត​ដោយសារ​គេ​លែងគិតគូរ មិត្តភក្ដិ​ក៏ត្រូវ​ឃ្លាតឆ្ងាយ​ទៀត​។ អ្វីៗ​ដែល​ខ្ញុំ​មើលឃើញ​គឺ​ងងឹត​សូន្យសុង​សម្រាប់​ខ្ញុំ ។ ពេលវេលា​សម្រាក​ព្យាបាល​ជំងឺ​ជាង ៣ ឆ្នាំ ប្រៀប​បីដូច​ជា​ផ្ទាំង​ពពក​ខ្មៅខ្មួល​ខ្មាញ់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យក​ស្រា​មក​កំដរ​ទុក្ខ ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

កុំថាឡើយ​មិត្តភក្ដិ សូម្បីតែ​ភរិយា​ឱប​នឹង​ទ្រូង​ក៏​ខ្ញុំ​ពុំ​ដឹងថា​គាត់​នឹង​គិត​យ៉ាងណា​ចំពោះ​ស្វាមី​ជា​ជនពិការ​ផងដែរ ប៉ុន្ដែ​ភរិយា​ដ៏​ស្មោះស្ម័គ្រ​របស់ខ្ញុំ​នៅតែ​យក​ចិ​ត្ដ​ទុកដាក់ និង​រមែង​ចាត់ទុក​ខ្ញុំ​ជា​ស្វាមី​ដ៏​ល្អ​មួយរូប​ដដែល ។ ជាទូទៅ ជនពិការ​ត្រូវការ​កម្លាំង​ចិត្តខ្លាំង​បំផុត ។ ខ្ញុំ​មាន​ថ្ងៃនេះ​ដោយសារតែ​ភរិយា​របស់ខ្ញុំ​ដែល​គាត់​តែងតែ​ជួយ​លើក​ទឹក ចិត្ត​ខ្ញុំ​ជានិច្ច​។ បើ​អត់​មាន​គាត់​ទេ​ប្រហែលជា​ខ្ញុំ​ធ្លាក់ខ្លួន​រុញ​រទេះ​សុំទាន​តាមផ្លូវ​ទៅហើយ ប៉ុន្តែ​យ៉ាងណា​ក៏​យើង​ត្រូវតែ​តស៊ូ​មិនអាច​ដើរ​សុំទាន​គេ​បានទេ ។ មនុស្ស​ជាច្រើន​យល់ថា ជនពិការ​ទាំងនោះ​សុទ្ធតែជា​មនុស្ស​ស្រវឹង ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

តាមពិត​ពួកគាត់​មិន​ចង់​ដើរ​សុំទាន​នោះទេ ពួកគាត់​ក៏​ខ្មាស​គេ​ដែរ ។ ពួកគាត់​ទាល់តែ​ហូប​ស្រា​ឲ្យ​ស្រវឹង ទើប​អាច​ដើរ​សុំទាន​គេ​បាន ។ អ៊ីចឹង ទឹក​ចិ​ត្ដ​គាត់​នៅមាន ប៉ុន្ដែ​យើង​នៅ​ខ្វះ​ការលើក​ទឹក​ចិ​ត្ដ ។ រាជរដ្ឋាភិបាល​គួរតែមាន​សកម្ម​ភាពជា​ក់​ស្ដែង​ជាជាង​ទ្រឹស្ដី ហើយ​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជនជាតិ និង អន្តរជាតិ មេត្តាជួយ​គាំទ្រ​ក៏ដូចជា​ឲ្យ​តម្លៃ​លើ​ជនពិការ​ផង ព្រោះ​ពួកគេ​ក៏​ជាម​នុស្ស​ប្រាថ្នា​ចង់​រស់​ដោយមាន​សេចក្តីសុខ​ដែរ ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

ម្យ៉ាងវិញទៀត ប្រសិនបើ​បងប្អូន​ជា​ជនពិការ​មាន​ចំណាប់អារម្មណ៍​ចង់​រៀន​ជាជាង​ចម្លាក់ សូម​ទាក់ទង​មក​លោក នឹង​បង្រៀន​ដោយ​ឥតគិតថ្លៃ​» ។​ ​បច្ចុប្បន្ននេះ លោក​មានកូន​ចំនួន ៤ នាក់ នៅក្នុង​បន្ទុកគ្រួសារ ហើយ​ពួកគេ​ខ្លះ​ក៏បាន​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ហើយ​ដែរ ។ ជាមួយគ្នានេះ​លោក​បាន​ជួល​ដី​គេ​មួយកន្លែង​នៅក្នុង​ភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល ដើម្បី​បើក​ដំណើរការ​អង្គការ​មួយ​ដែលមាន​បុគ្គលិក​ប្រចាំ​ប្រមាណ ១០ នាក់ គ្រូ​ជំនួយ​ម្នាក់ និង សិស្ស​ពិការ​ក្រីក្រ ៥ នាក់ ។

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

អង្គការ​របស់​លោកមា​ន​គោលបំណង​ជួយ​ជនពិការ និង ជនទីទ័លក្រ ដែល​គ្មាន​ឱកាស​ច្រើន​ដូច​គេ ឲ្យ​មាន​ការងារ​ធ្វើ មាន​ជំនាញ​អាច​រកប្រាក់​ចិញ្ចឹម​គ្រួសារ ចៀសវាង​ការដើរ​សុំទាន​គេ​តាម​ទីសាធារណៈ និង ម​ជ្ឈ​ដ្នា​ន​ខ្លះ​មើលងាយ​ជនពិការ​ទៀតផង ។ គ្រឿង​ចម្លាក់​ឈើ​របស់លោក មានដូចជា រូប​ព្រះ គ្រឿង​លម្អ និង រាន​ទេព្តា ដែលមាន​តម្លៃ​ចាប់ពី ១០ ដុល្លារ​រហូតដល់ ១ ០០០ ដុល្លារ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មេត្តាជួយ​លើកទឹកចិត្ត​ជនពិការ​តាមរយៈ​ការទិញ ឬ ជាវ​ស្នាដៃ​របស់​ជនពិការ​ទាំ​ង​អស់នេះ​ផង ៕ សុទ្ធ គឹម​សឿន​ ​ ​ ​

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​             ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​

ពិការ​ជើង​ទាំង​គូ តស៊ូ​ពី​ជីវិត​ងងឹតសូន្យ​សុងរ​ហូត​ក្លាយជា​ប្រធាន​អង្គការ​