ទឹកឃ្មុំ និង ឈើអែម​រូបមន្ត​ភេសជ្ជៈ​សម្រក​ទម្ងន់

​ទឹកឃ្មុំ និង​ឈើអែម គឺជា ឱសថ​ធម្មជាតិ​ដ៏​យូរលង់​មកហើយ មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​គួរឱ្យ​ចង់​ផឹក និង មាន​សារធាតុចិញ្ចឹម​សម្បូរបែប ដែល​យើង​គួរតែ​ដាក់បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ អ្វីដែល​យើង​ណែនាំ​ក្នុង​ពេលនេះ គឺ​ការដាក់បញ្ចូល​គ្នា​រវាង​ទឹកឃ្មុំ និង​ឈើអែម ដើម្បី​ប្រែក្លាយជា​ភេសជ្ជៈ​ស័ក្តិ​សិទ្ធ​សម្រាប់​សុភាពនារី​ដែលមាន​បំណង​សម្រក​ខ្លាញ់​ក្បាលពោះ ហើយ​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​កាន់តែ​ឆាប់រហ័ស គួរ​កុំ​ភ្លេច​ហាត់ប្រាណ​ជាប្រចាំ​ផង ព្រោះថា​ភេសជ្ជៈ​នេះ គួបផ្សំ​នឹង​លំ​ហាត់ប្រាណ នឹង​ផ្តល់នូវ​អត្ថប្រយោជន៍​សំខាន់ៗ ៤ យ៉ាងដូច​ខាងក្រោម ។​

ទឹកឃ្មុំ និង ឈើអែម​រូបមន្ត​ភេសជ្ជៈ​សម្រក​ទម្ងន់

១. បើ​ផឹក​នៅពេល​ព្រឹក (​មុន​អាហារ​ពេលព្រឹក​) អាចជួយ​បង្កើន​ការធ្វើ​មេតាបូលីស​នៃ​រាងកាយ និង​ជំរុញ​ដល់​ការដុត​កម្ចាត់​ខ្លាញ់ ថែមទាំង​ផ្តល់នូវ​ថាមពល​ដល់​រាងកាយ​ទៀត​។​
២. ដោយសារ​ល្បាយ​នេះ​គ្មាន​ជាតិ​ស្ករ​គ្រោះ​ថា្នក់ ដូចនេះ បើ​ផឹក​ចន្លោះ​អាហារ នោះ​វា​អាច​កាត់បន្ថយ​ចំណង់​ក្នុងការ​ទទួលទាន និង កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។​

ទឹកឃ្មុំ និង ឈើអែម​រូបមន្ត​ភេសជ្ជៈ​សម្រក​ទម្ងន់

៣. បើ​ផឹក​មុនពេល​ហាត់ប្រាណ ភេសជ្ជៈ​នេះ​ជួយផ្តល់​ថាមពល​ដល់​រាងកាយ និង បង្កើន​អត្រា​មេតាបូលីស ដែលជា​បុព្វហេតុ​ធ្វើឱ្យ​អ្នកមាន​ថាមពល​ក្នុងការ​ហាត់ប្រាណ និង ប្រសិទ្ធិភាព​នៃ​ការហាត់​ប្រាណ​កើនឡើង​ទ្វេ​រដង ។
៤. បើ​ផឹក​នៅពេល​ល្ងាច វា​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​ពេល​ល្ងាច ដោយ​ដើរតួ​ជា​ចំណី​សម្រាប់​ក្រពះ​ជំនួស​ឱ្យ​ការទទួល​ទាន​។​

ទឹកឃ្មុំ និង ឈើអែម​រូបមន្ត​ភេសជ្ជៈ​សម្រក​ទម្ងន់

-​វិធី​លាយ ៖
​លាយ​ម្សៅ​ឈើអែម​កន្លះ​ស្លាបព្រា​កាហ្វេ ជាមួយ​ទឹក​ក្តៅ​កន្លះ​ពែង ទុកឱ្យ​ត្រជាក់​សិន រួច​បន្ថែម​ទឹកឃ្មុំ ១​ស្លាបព្រា​កាហ្វេ (​ទឹកឃ្មុំ​ធម្មជាតិ​) កូរ​លាយ​ជាមួយគ្នា​ឱ្យ​សព្វ ហើយ​អាច​រក្សា​ទុកឱ្យ​ត្រជាក់ (​ក្នុង​ទូរ​ទឹកកក​) មុននឹង​ទទួលទាន ព្រោះ​សីតុណ្ហភាព​ត្រជាក់​អាច​រក្សា​គុណភាព និង​វីតាមីន​នៃ​ទឹកឃ្មុំ​បានល្អ​។​
​តើ​គួរ​ផឹក​នៅពេលណា ?

​នៅពេល​ព្រឹក ៖ ២០​ទៅ​៣០​នាទី​មុនពេល​ទទួលទាន​អាហារ​ពេលព្រឹក​។​
​នៅពេល​ចន្លោះ​អាហារ ៖ ដើម្បី​ជួយ​កាត់បន្ថយ​ចំណង់​អាហារ និង ផ្តល់​ថាមពល​ដល់​រាងកាយ ។​
​មុនពេល​ហាត់ប្រាណ ៖ ជាពិសេស​នៅពេល​អ្នក​ឃ្លាន ហើយ​អស់កម្លាំង ។ បន្ទាប់ពី​ផឹក​ភេសជ្ជៈ​នេះ អ្នក​ប្រាកដ​ជាមាន​កម្លាំង​ហាត់ប្រាណ​។ ជាការ​ល្អ គួរ​កុំ​ញ៉ាំ​អី​បន្ទាប់ពី​ហាត់ប្រាណ​ហើយ ៣០ នាទី ព្រោះថា​វិធី​នេះ​អាច​ជំ​រុញឱ្យ​រាងកាយ​ដុតបំផ្លាញ​កាឡូរី​បាន​ច្រើន ណាមួយ​រាងកាយ​មិនជា​ចង់​រំលាយ​អាហារ​ទេ​នៅពេល​ហាត់ប្រាណ​។​

ទឹកឃ្មុំ និង ឈើអែម​រូបមន្ត​ភេសជ្ជៈ​សម្រក​ទម្ងន់

​នៅពេល​ល្ងាច​មុន​ចូល​គេង ៖ ដើម្បី​គេចវេស​ពី​អាហារ​ពេលយប់ និង គេង​លក់​ស្រួល ។​ ​តាម​ការស្រាវជ្រាវ បាន​បង្ហាញថា ភេសជ្ជៈ​ទឹកឃ្មុំ និង​ឈើអែម​នេះ ស័ក្តិសម​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​កម្រិត​មធ្យម ដែល​គួរ​នឹងដាក់​បញ្ចូល​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ មូលហេតុ ស្ថិត​ត្រង់​ថា​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ផឹកទឹក​ឃ្មុំ រយៈពេល​៨​សប្តាហ៍ អាចឱ្យ​អ្នក​ជំ​ងឹ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង ទ្រី​គ្លី​សឺ​រីដ មួយចំណែក ធ្វើឱ្យ​អ្នកជំងឺ​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ ៕​លក្ខិណា