កែវ វាសនា តូច​ចិត្ត ​ត្បិត​មាន​គេ​បន្លំ​ឈ្មោះ​លោក​ទៅ​​ញ៉ែ​ស្រីៗ


កែវ វាសនា តូច​ចិត្ត ​ត្បិត​មាន​គេ​បន្លំ​ឈ្មោះ​លោក​ទៅ​​ញ៉ែ​ស្រីៗ

អតីត​តារា​ចម្រៀង​​ក្នុង​ផលិតកម្ម​សាន់ដេ កែវ វាសនា ថ្លែង​មក​កាន់​ Sabay​ ថា​លោក​ពិត​ជា​អន់​ចិត្ត​​​ ព្រោះ​មាន​មនុស្ស​ Fake Account ប្រើ​ឈ្មោះ​លោក​ទៅ​ទាក់​ទង​ញ៉ែ​នារី​ដទៃ​ នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ចំពោះ​រូប​លោក​ជា​ខ្លាំង​។

 

អតីត​តារា​ចម្រៀង​នៅ សាន់ដេ ថ្លែង៖“បាទ​អូន​…មាន​គេ​បន្លំ​ Acc​ បង​ច្រើន​ យក​ទៅ​និយាយ​ញ៉ែ​ស្រីៗ​ក្នុង​ហ្វេស​ប៊ុក​ធ្វើ​ឲ្យ​មាន​គេ​យល់​ច្រឡំ​ច្រើន​ទាំង​មិន​មែន​ជា​ការ​ពិត​​ មិន​តែប៉ុណ្ណោះ​​មាន​អ្នក​ខ្លះ​យក​ទៅ​លេង​ជា​លក្ខណៈ​នយោបាយ​ទៀត​​”។

 

កែវ វាសនា តូច​ចិត្ត ​ត្បិត​មាន​គេ​បន្លំ​ឈ្មោះ​លោក​ទៅ​​ញ៉ែ​ស្រីៗ

 

ទោះ​​យ៉ាង​ណា​ម្ចាស់​បទ “លទ្ធ​ផល​ស្មោះ​ពេក” បន្ត​ឲ្យ​ដឹង​ទៀត​ថា​ រាល់​ Account ក្លែង​ក្លាយ​ទាំង​អស់​នោះ​មិន​មែន​សុទ្ធ​តែ​​មាន​បំណង​អាក្រក់​ទាំង​អស់​នោះ​ទេ។ លោក​ប្រាប់​ថា​ អ្នក​ខ្លះ​ជា Fans បង្កើត​ឡើង​ដើម្បី​ចង់​លើក​កម្កើង​លោក​ដែរ​។ “ក្នុង​នោះ​មិន​​អាក្រក់​ទាំង​អស់​នោះ​ទេ អ្នក​ខ្លះ​ស្រលាញ់​រាប់​អាន​បង​ ជួយ​បង្ហោះ​រឿង​ល្អ​ៗ​​ពី​បង​ច្រើន​”។

 

តារា​ទើប​ផ្លាស់​ចូល​ក្នុង​ ថោន ទ្រនំ​ថ្មី​បាន​ជិត​មួយ​ឆ្នាំបញ្ជាក់​ទៀត​ថា​ Account ហ្វេស​ប៊ុក​​លោក​មាន​តែ​២ដែល​ពិត​ប្រាកដ​​។ យ៉ាង​ណា​ក៏​ដោយ លោក​​ថា​មិន​ដឹង​រក​វិធី​អ្វី​ទៅ​ហាម​ឃាត់​អ្នក​ទាំង​នោះ​ឡើយ គឺ​​មាន​តែ​ពុក​ម៉ែ​បង​ប្អូន​ទេ​ ដែរ ​កាត់​ក្តី​រឿង​នេះ​បាន​ថា​តើ​ Account ​ណា​ពិត ​ឬ​ក៏​ក្លែងក្លាយ​ ៕

 

ខាង​ក្រោម​នេះ ជា ​Account និង page ​ពិត​របស់​ កែវ វាសនា!

 

កែវ វាសនា តូច​ចិត្ត ​ត្បិត​មាន​គេ​បន្លំ​ឈ្មោះ​លោក​ទៅ​​ញ៉ែ​ស្រីៗ

 

កែវ វាសនា តូច​ចិត្ត ​ត្បិត​មាន​គេ​បន្លំ​ឈ្មោះ​លោក​ទៅ​​ញ៉ែ​ស្រីៗ

 

កែវ វាសនា ប្រាប់​តម្លៃ​ខ្លួន​​ក្នុង​រឿង “ល្បុក្កតោ​ចម្លែក”

 

អត្ថបទ៖ ថា ម៉ាលីដា

 

រូបថត៖ ហ្វេស​ប៊ុក កែវ វាសនា​

​​​​​