ក្រយ៉ៅជាប់គុក នៅតែជាប់គុក ទើបចេញបាន ១ឆ្នាំ ត្រូវសមត្ថកិច្ច ឃាត់វិញ ពីបទលួចម៉ូតូ

ភ្នំពេញ៖ អាង ចន្នី ហៅខ្មោចឆៅ ដែលគេស្គាល់ថា ជាមុខសញ្ញាដែ លទើបចេញពីពន្ធនាគារ អស់រយៈពេល១ឆ្នាំ ពីបទឆក់ទ្រព្យសម្បត្តិ របស់ជនបរទេសនោះ ត្រូវបាន កំលាំង អធិការនគរបាល ក្រុងព្រះសីហនុ ឃាត់ខ្លួនពីបទលួចម៉ូតូ។

តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច ខេត្តព្រះសីហនុ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួល  បាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ជនសង្ស័យដែលមាន អាយុ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួនសារជាថ្មីទៀត នាថ្ងៃទី២២ខែធ្នូ ពាក់ព័ន្ធទៅនឹង បទល្មើសចូលលួចម៉ូតូ ស្ត្រីម្នាក់កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង០២:៣០កណ្តាលយប់ ស្ថិតនៅក្រុម១០ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។  រហូតមកទល់ពេលនេះ កំលំាងនរគបាល ក្រុងព្រះសីហនុ បានវែកមុខ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ជាមួយនិងវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាក់ Suzuki Next110 ពណ៌ស លេខតួCE-44F31307 លេខម៉ាស៊ីន AE52312919 គ្មានស្លាកលេខ ដែលជាម៉ូតូរបស់ស្រ្តីម្នាក់ ឈ្មោះ ផាង វី ស្រីអាយុ៣២ឆ្នាំ មុខរបរលក់កាហ្វេ។

បន្ទាប់ពីមានការសាកសួររួចរាល់ ជនសង្ស័យត្រូវបាន កំលាំងជំនាញ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ក្រយ៉ៅជាប់គុក នៅតែជាប់គុក ទើបចេញបាន ១ឆ្នាំ ត្រូវសមត្ថកិច្ច ឃាត់វិញ ពីបទលួចម៉ូតូ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត