កម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាបមុខសញ្ញាជក់ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ចំនួន ១៩នាក់

ភ្នំពេញ៖ កម្លាំងនគរបាល ខណ្ឌសែនសុខ ក្រោមការដឹកនាំបញ្ជាការផ្ទាល់លោក សក់ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ សហការជាមួយ កម្លាំងសមត្ថកិច្ចរបស់អធិកា ខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ក់ ហុង បានធ្វើការចុះបង្ក្រាប មុខសញ្ញាជក់ និងចែកចាយថ្នាំញៀន ដ៏សកម្ម ។ ប្រតបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ០៣និង៣០នាទី រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅទីតាំង ម្លុកទឹកដីបឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានបង្ក្រាបបាន មុខសញ្ញាជក់ និងចែកចាយថ្នាំញៀនចំនួន ១៩នាក់ ក្នុងនោះមានស្ត្រីម្នាក់ផងដែរ។

សូមបញ្ជាក់ថា សម្រាប់ជនទាំង ១៩នាក់ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានហើយ និងត្រូវបញ្ជូនបន្តទៅសាកសួរ នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ទៅតុលាការចាត់ការតាមនីតិវិធី៕

កម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាបមុខសញ្ញាជក់ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ចំនួន ១៩នាក់
កម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាបមុខសញ្ញាជក់ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ចំនួន ១៩នាក់
កម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាបមុខសញ្ញាជក់ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ចំនួន ១៩នាក់
កម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាបមុខសញ្ញាជក់ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ចំនួន ១៩នាក់
កម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាបមុខសញ្ញាជក់ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ចំនួន ១៩នាក់
កម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាបមុខសញ្ញាជក់ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ចំនួន ១៩នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត