រថយន្ត​ឈ្មួ​ល​ដឹក​អ្នកដំណើរ​បុក​គ្នា​ ជាមួយ​ម៉ូតូ​សេ​១២៥ របួសធ្ងន់​២​នាក់

ខេត្ត​ត្បូងឃ្មុំ ៖ មនុស្ស​ប្រុស​ ស្រី​២​នាក់ ​បាន​រង​របួសធ្ងន់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្តឈ្នួល​និង​ម៉ូតូ ​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ធ្នូ ២០១៥ នៅ​លើ​កំណាត់ ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​នៅ​ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ចំណែក​អ្នកបើកបរ​រថយន្តឈ្នួល​ បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​កើតហេតុ ។

លោក​អនុសេនីយ៍ឯក គង់ សី​ហុង អធិការរង​នគរបាល ​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះទាំង​២​នាក់​មាន ១-​ឈ្មោះ អ៊ែ​ល វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង ២-​ឈ្មោះ ឡេះ ខ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ទាំង​២​នាក់​ រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ចាម 1E-4780 ចំណែក​រថយន្ត​​បង្ក​ ម៉ាក​តូ​យូ​តា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-6558 ជា​រថយន្ត​ដឹក​អ្នកដំណើរ កំពង់ចាម​-​រតនៈគិរី ។

លោក​អធិការរង​នគរបាល​ ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​បន្ត​ថា នៅ​ពេល​មុន​កើតហេតុ ម៉ូតូ​បាន​ជិះ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត ចំណែក​រថយន្ត​ឈ្មួ​ល ​ដឹក​អ្នកដំណើរ​វិញ​បាន ​បើកបរ​ក្នុង​ទិស​ដៅ​ បញ្ច្រាស់ទិស​គ្នា ស្រប​ពេល​បើក​មក​ដល់​ត្រង់​ ភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ជា​ចំណុច​ផ្លូវ​កោង រថយន្ត​បាន​បើក​ជែង​ជ្រុល​ ទៅ​បុក​ម៉ូតូ​ជិះ​គ្នា​២​នាក់ ​មិន​ពាក់មួក​ សុវត្ថិភាព​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ បាន​ផ្លោង​ខ្ទាត​រង​របួសធ្ងន់​ទាំង​២​នាក់ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ជា​ដំណំ ហើយ​អ្នកបើកបរ​រថយន្ត​ឈ្មួ​ល​ មាន​សរសេរ​យីហោ «​ហេង សុខ​ហឿ​ន​» ភ្លាម​ៗ​នោះ​បាន​បើក​ទា្វរ​រថយន្ត​រត់គេច​ខ្លួន​បាត់ ។

លោក​អនុសេនីយ៍ឯក គង់ សី​ហុង បន្ថែម​ទៀត​ថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ គឺ​ដោយសារ​តែ​រថយន្ត​ប្រើប្រាស់​ ល្បឿន​លឿន​ត្រង់​ផ្លូវ​កោង ។ ចំពោះ​វត្ថុ​តាង​ទាំង​ម៉ូតូ និង​រថយន្តត្រូវ​បាន​នាំ​មក​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ត្បូងឃ្មុំ ដើម្បី​ដោះស្រាយ​ តាម​ច្បាប់នៅ​ពេល​ក្រោយ ៕

រថយន្ត​ឈ្មួ​ល​ដឹក​អ្នកដំណើរ​បុក​គ្នា​ ជាមួយ​ម៉ូតូ​សេ​១២៥ របួសធ្ងន់​២​នាក់
រថយន្ត​ឈ្មួ​ល​ដឹក​អ្នកដំណើរ​បុក​គ្នា​ ជាមួយ​ម៉ូតូ​សេ​១២៥ របួសធ្ងន់​២​នាក់
រថយន្ត​ឈ្មួ​ល​ដឹក​អ្នកដំណើរ​បុក​គ្នា​ ជាមួយ​ម៉ូតូ​សេ​១២៥ របួសធ្ងន់​២​នាក់
រថយន្ត​ឈ្មួ​ល​ដឹក​អ្នកដំណើរ​បុក​គ្នា​ ជាមួយ​ម៉ូតូ​សេ​១២៥ របួសធ្ងន់​២​នាក់
រថយន្ត​ឈ្មួ​ល​ដឹក​អ្នកដំណើរ​បុក​គ្នា​ ជាមួយ​ម៉ូតូ​សេ​១២៥ របួសធ្ងន់​២​នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត