ក្មេង​ប្រុស​​​អាយុ​១៣​ឆ្នាំ​ចង.ក​​ សម្លាប់​ខ្លួន​នៅ​លើដើមអម្ពិល​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ក្មេង​ប្រុស​ជំទង់​វ័យ១៣​​ឆ្នាំ​ម្នាក់​ គិត​ខ្លី​​​ដោយ​យក​ខ្សែ​អង្រឹង​​ចង.ក​បញ្ចប់​ ជីវិត​​​​ខ្លួនឯង​ នៅ​លើ​ដើម​​អម្ពិល​ក្រោយ​ ផ្ទះ​​អ្នក​ភូមិ​ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ កាល​ពី​​រសៀល​ថ្ងៃ​ទី​២៣​ ​ធ្នូ​ ​នេះ​ ​ស្ថិត​នៅ​​ភូមិ​ ប្រជា​ធម្ម​លិច ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

​ក្មេង​ប្រុស​​ដែល​​ចង.ក​​សម្លាប់​ខ្លួន​ ឈ្មោះ​ ឯ​ល ​ដាំ​ អាយុ​១៣​ឆ្នាំ​ ។​ ចំណែក​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ ឈ្មោះ​ ដា​ អាយុ​ជាង​៤០​​ឆ្នាំ ​ទាំង​ម្តាយ​និង​កូន​ប្រុស​ មាន​ទីលំនៅ​ក្នុង ភូមិ​សង្កាត់​កើតហេតុ​​ខាង​លើ ។ ​

តាម​ប្រភព​​ព័ត៌មាន​ពី​អ្នក​ភូមិ​​ជា​ច្រើន​នាក់​ បាន​និយាយ​ថា​ មុន​ពេល​កើត​​ហេតុ​ ​ក្មេង​ប្រុស​​​រូប​នេះ​​ ត្រូវ​​ម្តាយ​វាយ​​នឹង​ខ្សែ​ក្រ​វាត់​​ ធ្វើ​បាប​ ព្រោះ​ខឹង​ប្រើ​កូន​ទៅ​ សុំ​ម្ហូប​​នៅ​រោង​​ការ​គេ​ យក​មក​ហូប​ កូន​​មិន​ព្រមទៅ​ ។ ប្រភព​បន្ត​ថា​ ជន​រង​គ្រោះ​រស់នៅ​ ដូច​រងកម្ម​អីចឹង​ មុន​ពេល​​ស្លាប់​ បាន​ទៅ​​សុំទាន​ ដើរ​លក់​ផ្កា​ រក​ប្រាក់​មិន​ដែល​ បាន​ចូល​សាលា​រៀន​ទេ​ ព្រោះ​ក្រុម​ គ្រួសារ​ក្រីក្រ​ពេក​ ។

ទោះបី​ជា​យ៉ាងណាក្តី ស្ត្រី​ជា​ម្តាយ​​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ គាត់​គិត​តែ​ពី​​​ស្រែកទ្រហោយំ​មិន​ និយាយ​ស្តី​​អ្វី ​ទាំង​អស់​ សូ​ម្បី​តែ​សមត្ថកិច្ច​ក៏ ពិបាកធ្វើ​ការ​ដែរ​​ ។ ជន​រង​គ្រោះ​ក្រោយ​ពី​ មាន​គេ​កាត់​ចំណង​ ខ្សែ​អង្រឹង​​ទម្លាក់​មក​ដី ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូន​​​ ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ ដោយសារ​គិត​ថា ​កូន​មិន​ទាន់​ស្លាប់ ។ ប៉ុន្តែ​គ្រូ​ពេទ្យ​មិន​អាច​ សង្គ្រោះ​បាន​ទេ​ ​។ បន្ទាប់​មក ស្ត្រី​ជា​ម្តាយ​​បាន​​សុំ​ក្រុម​ គ្រូពេទ្យ​យក​សព​​ កូន​ប្រុស​មក​ផ្ទះ ​ដើម្បី​​រៀបចំ​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ៕ ​

ក្មេង​ប្រុស​​​អាយុ​១៣​ឆ្នាំ​ចង.ក​​ សម្លាប់​ខ្លួន​នៅ​លើដើមអម្ពិល​

ក្មេង​ប្រុស​​​អាយុ​១៣​ឆ្នាំ​ចង.ក​​ សម្លាប់​ខ្លួន​នៅ​លើដើមអម្ពិល​
ក្មេង​ប្រុស​​​អាយុ​១៣​ឆ្នាំ​ចង.ក​​ សម្លាប់​ខ្លួន​នៅ​លើដើមអម្ពិល​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត