ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C អាច​ធ្វើឱ្យ​ថ្លើម​ខូច​ធ្ងន់ធ្ងរ​បាន​

ថ្នាំ​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C អាច​ធ្វើឱ្យ​ថ្លើម​ខូច​ធ្ងន់ធ្ងរ​បាន​

​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​៖ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) បាន​ដាក់​បម្រាម​ថា ថ្នាំ​ពីរ​ប្រភេទ​ដែល​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C អាច​បណ្តាល​ឱ្យ​ថ្លើម​ខូច ហើយ​ករណី​ខ្លះ​អាច​ឈាន​ដល់​ឈឺថ្លើម​ទៀតផង​។

​តាម​ភ្នាក់ងារ​សុខភាព​បាន​រាយ​ការណ៍​ថា អ្នកជំងឺ​ខ្លះ​ដែល​កំពុង​តែ​ប្រើ​ថ្នាំ Viekira Pak ឬ Technivie ត្រូវបាន​គេ​រកឃើញ​ថា​ធ្លាប់​មាន​អាការៈ​ខ្សោយ​ថ្លើម ឬ​មាន​ជំងឺ​ពាក់ព័ន្ធ​ដូចជា​ត្រូវ​ដូរ​ថ្លើម​ថ្មី ឬ​ស្លាប់​។

លទ្ធផល​អាក្រក់​បំផុត​នោះ​គឺ អ្នកជំងឺ​ដែល​មាន​អា​ការៈត្រៀម​នឹង​កើត​ជំងឺ​ក្រិន​ថ្លើម​តែម្តង​។

សូមបញ្ជាក់​ថា ថ្នាំ​ទាំង​នេះ​ត្រូវបាន​ផលិត​ចេញ​ពី​ក្រុមហ៊ុន Chicago-based AbbVie​។ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​និយាយថា វា​ត្រូវ​បាន​គេ​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការប្រឈមមុខ​ដ៏​មាន​សុវត្ថិភាព​ទៅលើ​ថ្នាំ​នេះ​ដូចជា បញ្ជាក់ថា ថ្នាំ​មិនគួរណា​ប្រើ​លើ​អ្នកជំងឺ​ក្រិន​ថ្លើម​ធ្ងន់ធ្ងរ​ឡើយ ដែល​នេះ​គឺ​ដូចគ្នា​នឹង​តម្រូវការ​របស់ FDA ដែរ​។

FDA និយាយថា យ៉ាងហោចណាស់​ក៏​មាន​ករណី​ខូច​ថ្លើម​២៦​ករណី​ដែរ ដែល​មាន​ជាប់ទាក់ទង​នឹង​ថ្នាំ​ទាំងពីរ​នេះ​ចាប់តាំងពី​ថ្នាំ​នេះ​ត្រូវបាន​អនុម័ត​ឱ្យ​ប្រើប្រាស់​ទូទាំង​ពិភពលោក​មក​។

ថ្នាំ Viekira Pak ត្រូវបាន​អនុម័ត​ឱ្យ​ប្រើ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៤ ហើយ Technivie នៅ​ខែ​កក្កដា​។

ក្រុមហ៊ុន AbbVie និយាយថា ទំនាក់ទំនង​រវាង​ថ្នាំ​និងរ​បាយ​ការគ្រោះថ្នាក់​ដល់​ថ្លើម​នៅតែ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។ យ៉ាងណាមិញ FDA និយាយថា ថ្នាំ​ទាំង​នេះ​អាច​បង្ក​បញ្ហា​លើ​ថ្លើម​ធ្ងន់ធ្ងរ ហើយ​ភាគច្រើន​គឺ​ទៅ​លើ​អ្នកជំងឺ​ដែល​មាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ​ហ្នឹង​តែម្តង​។

ជំងឺ​រលាក​ថ្លើម​ប្រភេទ​C គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​ច្រើនតែ​រាលដាល​តាមរយៈ​ការចាក់​ថ្នាំ​ដោយ​មិន​មាន​បានសម្លាប់​មេរោគ បញ្ហា​ថ្លើម​ខ្លួនឯង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។