​ជឿ​ដែរ​ឬ​អត់ថា​ការ​ញ៉ាំ​កាហ្វេ​ជួយ​បន្ថយ​ការស្លាប់​របស់​មនុស្ស​

​ជឿ​ដែរ​ឬ​អត់ថា​ការ​ញ៉ាំ​កាហ្វេ​ជួយ​បន្ថយ​ការស្លាប់​របស់​មនុស្ស​

​ការ​សិក្សា​រយៈពេល​១០​ឆ្នាំ ក្នុង​សហរដ្ឋអាមេរិក​បានរ​ក​ឃើញថា អ្នក​ដែល​ញ៉ាំ​កាហ្វេ​ទៀងទាត់​ទំនងជា​មិន​ងាយ​ស្លាប់​ដោយសារតែ​រឿង​ជាច្រើន​ដូចជា ជំងឺ​បេះដូង និង​ទឹកនោមផ្អែម ជាង​អ្នក​មិន​ញ៉ាំ​កាហ្វេ​សោះ​ទេ​។

​កាលណា​អ្នកចូលរួម​ញ៉ាំ​កាហ្វេ​កាន់តែច្រើន ការ​ប្រឈម​នឹង​ការស្លាប់​កាន់តែ​ថយចុះ ហើយ​អ្នក​ដែល​ញ៉ាំ​កាហ្វេ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ឃើញថា​មាន​លក្ខណៈ​ដូចគ្នា​អញ្ជឹង​ដែរ​។

វេជ្ជបណ្ឌិត Erikka Loftfield អ្នកដឹកនាំ​ស្រាវជ្រាវ​របស់​វិទ្យាសា្ថន​ជំងឺម​ហារីកជាតិ National Cancer Institute ក្នុង​តំបន់ Rockville, Maryland និយាយថា “​កាហ្វេ​មាន​សារធាតុ​សកម្ម​ជីវសាស្ត្រ​ជាច្រើន​ដូចជា Phenolic Acids, ប៉ូ​តា​ស្យូម និង​កាហ្វេ​អ៊ី​ន​”​។ ការសិក្សា​ជា​ច្រើន​បាន​រកឃើញថា ការ​ញ៉ាំ​កាហ្វេ​ជួយ​កាត់បន្ថយ​ការប្រឈមមុខ​ទាំងអស់​ជាពិសេស​ជំងឺ​ដែល​ទាក់ទង​នឹង​បេះដូង​តែម្តង​។

ការប្រឈមមុខ​នឹង​ការស្លាប់​គឺ​ចុះ​ទាប​បំផុត​ចំពោះ​អ្នក​ដែល​ញ៉ាំ​កាហ្វេ​ពី​៤ ទៅ​៥​ពែង​ក្នុង​មួយថ្ងៃ​។ ទិន្នន័យ​នេះ​គឺ​ដូចគ្នា​នឹង​អ្នក​ញ៉ាំ​កាហ្វេ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែរ​។ អ្នក​ញ៉ាំ​កាហ្វេ​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការស្លាប់​ដោយសារ​តែ​ជំងឺ​បេះដូង ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​រលាក​សួត ជំងឺ​ផ្តាសាយធំ និង​ការធ្វើ​អត្តឃាត ប៉ុន្តែ​មិន​មាន​ជំងឺមហារីក​ឡើយ​។ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កម្រិត​មធ្យម​រហូត​ដល់​២០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​គឺ​មាន​សុវត្ថិភាព​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។