​ពោត​បារាំង​អាច​សម្លាប់​កោសិកា​មហារីក​សុដន់​រហូតដល់​៧២​ភាគរយ​

​ពោត​បារាំង​អាច​សម្លាប់​កោសិកា​មហារីក​សុដន់​រហូតដល់​៧២​ភាគរយ​

​ពោត​បារាំង​មាន​ជាតិ​កាល់ស្យូម ជាតិ​សរសៃ វីតាមីន​C ប្រូតេអ៊ីន ហ្វូ​លេត ម៉ង់​ហ្គា​ណេ​ស និង​ម៉ាញ៉េស្យូម​ខ្ពស់​។ តាម​ការសិក្សា​ថ្មី​មួយ​បាន​បញ្ជាក់ថា សារធាតុ Lectin ក្នុង​ពោត​បារាំង​អាច​សម្លាប់​កោសិកា​មហារីក​សុដន់ (MCF7) ពី​ក្នុង​ខ្លួន បាន​រហូត​ដល់​៧២​ភាគរយ ហើយ​ភាគច្រើន​របៀប​ដែល​វា​សម្លាប់​គឺ​ជំរុញ​ដល់​កោសិការ​នោះ​ឱ្យ​ស្លាប់​ដោយ​ខ្លួនឯង​តែ​ម្តង​។ ការសិក្សា​ថ្មី​នេះ​រកឃើញថា សារធាតុ​ចម្រាញ់​ចេញពី​ពោត​បារាំង​ក៏​បង្ហាញថា អាច​បន្ថយ​ការលូតលាស់​កោសិកា​មហារីក​សុដន់​បាន​៦៣​ភាគរយ  ដែរ​។

​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា អ្នក​ស្រាវជ្រាវ​នៅ​តែ​រក​ឃើញ​សារធាតុ​ប្រឆាំងនឹង​មហារីក​ថ្មី​ជាច្រើន​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ​។ ដូច្នេះហើយ ការស្រាវជ្រាវ​ទៅ​លើ​ពោត​បារាំង​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​គឺ​គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ​។ អ្នកជំនាញ​ខាង​ការងារ​វេជ្ជសាស្ត្រ​ក្នុង​ការសិក្សា​ថ្មី​មួយទៀត​បាន​រកឃើញថា សារធាតុ Pectin ក្នុង​ពោត​បារាំង​គឺជា​របស់​ដ៏​ប្រឆាំង​នឹង​កោសិកា​មហារីក​ស្បែក​រាលដាល (Metastatic Melanoma Cells, B16F10)​។ សារធាតុ​មួយ​នេះ​នឹង​ទៅ​កាត់បន្ថយ​ការលូតលាស់​របស់​វា ជំរុញ​ដល់​វដ្ត​នៃ​ការសម្លាប់​កោសិកា​តាម​ថ្ងៃខែ​កំណត់ (Apoptosis)​។
​យោង​ទៅ​តាម​ការសិក្សា​ថ្មី​មួយ​បាន​ឱ្យដឹងថា ការ​ញ៉ាំ​ពោត​បារាំង សណ្តែក បាយ និង​ដំឡូងជ្វា ពិតជា​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​បាន​រហូត​ដល់​៤០​ភាគរយ​។ ប៉ុន្តែ​អ្វី​ដែល​ចាប់អារម្មណ៍​បំផុត​នោះ​គឺថា អ្នក​ញ៉ាំ​អាហារ​ដែល​សម្បូរ​ផ្លែឈើ និង​បន្លែ​គឺ​មិន​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​បានទេ​។
​យើង​សុទ្ធតែ​ដឹង​ហើយ​ថា​ពោត​បារាំង​មាន​ការពេញនិយម​ទទួលទាន​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​ការស្រាវជ្រាវ​ចុងក្រោយបង្អោះ​បានឱ្យដឹងថា ពោត​បារាំង​ប្រហែលជា​ផ្តល់នូវ​ការការពារ​ពី​ជំងឺមហារីក​យ៉ាងហោចណាស់​៣​ប្រភេទ​ខុសៗ​គ្នា​។ វា​ពិតជា​មិន​គួរឱ្យ​ជឿ​ទេ តើ​មែន​ឬ​ទេ​? ដូច្នេះ​រឿង​នេះ​គួរតែ​មាន​ការសិក្សា​បញ្ជាក់បន្ថែម​កាន់តែ​ច្រើន​ទៀត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​គឺជា​រឿង​ដ៏​ល្អ​មួយ​ក្នុងការ​បន្ថែមបន្លែ​ដ៏​មាន​សុខភាព​បែបនេះ​ទៅ​ក្នុង​របប​អាហារ​រាល់ថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។