​ការ​ប្រារព្ធ​ពិធី​ទិវា​ពន្យារ​កំណើត​ពិភពលោក​២០១៥​អមជាមួយ​នឹង​ការ​ប្រគុំតន្រ្តី​និង​ការសម្តែង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ​ខែ​ធ្នូ​ស្អែក​

​ការ​ប្ររព្ធ​ពីធី “ទិវារពន្យារ​កំណើត​​ពិភព​លោក​២០១៥​” ​អម​ជា​មួយ​នឹង​ការ​ប្រគុំត​ន្រ្តី​ និង​ការ​សម្តែង នឹង​ធ្វើឡើ​ង​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​​ ស្អែកនេះ ​នៅ​ទី​តាំង​មជ្ឈមណ្ឌលទីក្រុង​​កោះ​ពេជ្រ​។​ នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី​នោះ​ផង​​ដែ​រ​ នឹង​មានវ​ត្ត​មាន​តារាចម្រៀង​ល្បីៗ​ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា​រួម​មាន កញ្ញា ​មាស ​សុខសោភាព ​លោក ហេង ​ពិទូ លោក ​Jimmy Kiss​ និង​តារា​ចម្រៀង​ល្បីៗជា​ច្រើ​ន​រូបផ្សេង​ទៀត​។ លើស​ពី​នេះទៀត កម្ម​វិធី​ក៏​មាន​ការ​សម្តែងរឿងខ្លី អាយ៉ៃឆ្លងឆ្លើ​យ ​ការ​សម្តែងរ​បស់​ក្រុមយុទ្ធិ​ក្រម​ខ្មែរ និង​ការ​សម្តែងផ្សេងៗ​ទៀត​។ ​
​ការ​ប្រារព្ធ​ពិធី​ទិវា​ពន្យារ​កំណើត​ពិភពលោក​២០១៥​អមជាមួយ​នឹង​ការ​ប្រគុំតន្រ្តី​និង​ការសម្តែង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ​ខែ​ធ្នូ​ស្អែក​
​ការ​ប្រារព្ធពិធី ​“​ទិវាពន្យារ​កំណើត​​ពិ​ភព​លោក២០១៥​”​នេះ ក្នុង​គោល​បំណង​ជម្រុញ​និង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​យល់​ដឹង ​និង​ហ៊ាន​និយាយទៅ​កាន់ដៃ​គូរ​របស់​ខ្លួន​ អំពី​សុខ​ភាព​បន្តពូជ ​និង​ការពន្យារ​កំណើត ​ដោយ​គ្មាន​​ការភ័យ​ខ្លាច ​និង​ដោយសុវត្ថិភាព ​ហើយ​កម្ម​វិធីនេះ​​បើកឲ្យមាន​ការចូល​រួមទស្សនា​ដោយ​សេរី​។​
​គួរ​រំលឹក​ថា នេះគឺ​ជាលើក​ទី​មួយ​ហើយសម្រាប់​កម្ពុជាក្នុងការ​ប្រារព្ធ​ពិធី ​“ទិវា​ពន្យារ​កំណើត​ពិភព​លោក​២០១៥​” ​ដែល​កម្មវិធីនេះ ​តែង​តែ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​​រៀងរាល់ថ្ងៃ​ទី​២៦ ខែ​កញ្ញា ​នៅ​ទូ​ទាំង​សកល​លោក​៕​
ដោយ៖ ស៊ាវ ឈាន