​របៀប​ធ្វើខ​គោ​នំបុ័ង​

​គ្រឿង​ផ្សំ​៖
​សាច់​គោ​ (​ សសៃ )​
​គ្រាប់​ផ្កា​ចន្ទ័​
​គ្រឿង​សាតេ​
​ម្ទេសក្រៀម​ ( ​ចិញ្ច្រាំ​អោយ​ម៉ត់​ )​
គល់​ស្លឹកគ្រៃ​ ( ​កាត់​ជាកង់​ៗ​ល្មម ) ​ស្លឹក​ក្រូច​សើច​
​រំដេង ​( ​ហាន់​ជា​បន្ទះ​​ )
ការ៉ុត ​កាត់​ជា​កង់ៗល្មម​ ពុះ​ជា​បួ​ន​
ស្ករ​ត្នោត ​ម្សៅស៊ុប ​អំបិល​
​របៀប​ធ្វើខ​គោ​នំបុ័ង​
វិធី​ធ្វើ​​៖
​ដាក់​ខ្លាញ់​ចូល​ក្នុងឆ្នាំង​បន្តិច ​បន្ទាប់​មក​ដាក់ ​គល់​ស្លឹក​គ្រៃ ​ស្លឹក​ក្រូច​សើច ​រំ​ដេង ​គ្រាប់ផ្កា​ចន្ទ័ ​លីង​អោយ​ឈ្ងុយ ​ហើយ​ដាក់​ម្ទេស​ក្រៀមចូលកូរ​បន្ត​ទៀត​។ ​ រួច​ដាក់​ស្ករត្នោត​ចូល​កូរអោយ​រៀង​ក្រហម ​ហើយ​ដាក់​គ្រឿង​សាតេ​ចូល​ កូរ​បន្តរ​ទៀត ​ហើយ​ដាក់សាច់​គោ​ចូល ​កូរ​ជា​មួយ​គ្រឿងអោយ​សព្វ ​ហើយដាក់​ម្សៅស៊ុប ​អំបិល ​រួច​ភ្លក់​មើល​អោយ​ល្មម ​តាម​ការ​និយមចូល​ចិ​ត្ត​។​  រំងាស់​ទុក​អោយ​គ្រឿង​ចូល​ជាតិ​ជា​មួយ​និង​សាច់​ទើបដាក់​ទឹកចូល ​និង ការ៉ុត។  ទុកអោយពុះ ហើយ​ភ្លក់​មើ​ល​ម្ដងទៀត ​បើ​ត្រូវ​ម៉ាត់ហើយ បន្តរំងាស់ទុក​អោយ​ផុយ​សាច់ រួច​ជា​ការ​ស្រេច ។ អាចទទួលទានជាមួយមី គុយទាវ នំបុ័ង និង​ជា​មួយ​បាយក៏​បាន ​តាម​ចំណូល​ចិត្ត​រ​បស់​លោក​អ្នក ​៕ ​
អត្ថបទ៖ ដេវីដ