​ISIS ប្រហារ​ជីវិត​សកម្ម​ប្រយុទ្ធ​របស់​ខ្លួនចំនួន​១០​នាក់​ដោយ​ការ​កាត់​ក្បាល​

​យោង​តាម​កាសែត​អង់គ្លេស ​Daily Mail ​ចេ​ញ​ផ្សាយ​នៅ​ថ្ងៃ​ទី២២ ​ខែ​​ធ្នូ កន្លង​ទៅ​បាន​ឲ្យដឹង​ថា ពួក​ឧទ្ទាម​ ISIS បាន​ធ្វើ​ការកាត់​ទោស​ប្រហារ​ជីវិត​សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​ចំនួន​១០​នាក់​ ដោយ​ចោទ​ពួក​​គេ​ថា ​ជា​ជន​ក្បត់​។​
​ISIS ប្រហារ​ជីវិត​សកម្ម​ប្រយុទ្ធ​របស់​ខ្លួនចំនួន​១០​នាក់​ដោយ​ការ​កាត់​ក្បាល​
​តាម​សេចក្តីរាយការណ៍​ដដែលបានឲ្យដឹ​ង​ថា ​ការកាត់​ទោស​នេះ​ធ្វើ​ឡើងក្នុងអំឡុង​ពេលដែល​ពួក​គេ​ [ISIS] ​ប្រយុទ្ធជា​មួយ​នឹង​ក្រុម​ឧទ្ទាមឃឺដ​ក្នុង​ទឹក​ដី​អ៊ីរ៉ាក់​។​ ហើយមូល​ហេតុ​ដែល​ ISIS​ ធ្វើ​បែប​នេះគឺ​ពី​ព្រោះ​​តែ សកម្ម​ប្រយុទ្ធ​របស់​ខ្លួន​ទាំង១​០​នាក់​នោះ​បាន​រត់​គេចចេញ​ពី​ជួរកងទ័ពត្រៀមជួរ​មុខ ​ដោយ​ពុំ​មាន​ការអនុញ្ញាត​៕
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Dailymail