ផ្លាស់​ប្តូរ​​ប្រធាន​​ពន្ធនាគារ​​រាជធានី​​​នៅព្រឹក​នេះ

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ ២០១៥ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ មាន​រៀបចំ​ពិធី​ប្រកាស និង​ផ្ទេរ​មុខ​តំណែង​ប្រធាន​​ពន្ធនាគារ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​នុ​ត សា​អាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។

ក្នុង​ពិធី​ខាងលើ ត្រូវ​បាន​ប្រកាស​តែងតាំង​លោក​ពេជ្រ យ៉ុ​ន ជា​ប្រធាន​ពន្ធនាគារ​ថ្មី ជំនួស​លោក​ហ៊ូ ពុធ​វិសាល អតីត​ប្រធាន​ពន្ធ​នា​គារ​​ចាស់ ។