គណ​បក្ស​យុវ​ជន​កម្ពុជា​គ្រោង​ធ្វើ​សន្និ​សីទ​កាសែត​ស្តី​ពីការ​បង្កើត​គណ​បក្ស​របស់​ខ្លួនម៉ោង​៩​ព្រឹកនេះ

រាជ​ធានី​ភ្នំ​ពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា គណ​បក្ស​យុវ​ជន​​កម្ពុជា​ដឹក​នាំ​ដោយ​លោកពេជ្រ ស្រស់​ ប្រធាន​បក្ស​គ្រោង​នឹង​ធ្វើ​សន្និ​សីទ​កាសែត​មួយ​ស្តី​ពី​​ការ​បង្កើត​គណ​បក្ស​របស់​ខ្លួន​ នៅ​វេលា​ម៉ោង​៩ព្រឹក​ ថ្ងៃ​ទី​២៤ ធ្នូ នេះ នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ម្តុំ​ផ្សារ​សុវណ្ណា​ខាង​កើត​វិមាន​ឯក​រាជ្យ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ៕