គ្រូ​ថ្មី​ Chelsea ជឿ​ថា​តោ​ខៀវ នឹង​អាច​ទទួល​បាន​ Top 4

គ្រូ​ថ្មី​ Chelsea ជឿ​ថា​តោ​ខៀវ នឹង​អាច​ទទួល​បាន​ Top 4

Guus Hiddink ​អ្នកចាត់ការ​ថ្មី​បណ្ដោះ​អាសន្ន​របស់​ក្រុម​ Chelsea ​បាន​លើក​ឡើង​ថា ​តោ​ខៀវ​​នៅ​តែ​អាច​ទទួល​បាន​ចំណាត់​ថ្នាក់​​ក្រុម​កំពូល​ទាំង​៤ (Top 4) បាន​ នៅ​ Premier League រដូវ​កាល​នេះ។

 

គ្រូ​ថ្មី​ Chelsea ជឿ​ថា​តោ​ខៀវ នឹង​អាច​ទទួល​បាន​ Top 4

 

​Hiddink ​បាន​ឡើង​ដឹក​នាំ​ Chelsea នៅ​ Stamford Bridge ​ក្នុង​នាម​ជា​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ជា​លើក​ទី​២ បន្ទាប់​ពី​​ឡើង​ជំនួស​តំណែង​អ្នកចាត់ការ​ចាស់​ Jose Mourinho ​ដែល​ត្រូវ​បាន​​តោ​ខៀវ​ បណ្ដេញ​ចេញ​​សប្ដាហ៍​មុន ខណៈ​ដែល​លោក​​ធ្លាប់​ដឹក​នាំ​ Chelsea ​ម្ដង​ដែរ​​កាល​ឆ្នាំ​២០០៩។

 

អ្នកចាត់ការ​សញ្ជាតិ​ហូឡង់​វ័យ​៦៩​ឆ្នាំ​រូប​នេះ បាន​និយាយ​​ក្នុង​សន្និសីទកាសែត ពី​ក្ដី​សង្ឃឹម​បាន​ Top 4 ថា៖ “ប្រាកដ​ណាស់ វា​នឹង​អាច​ទៅ​រួច។ ​បើ​យើង​អាច​ធ្វើ​បាន​ល្អ​ឡើង​វិញ ​វា​នឹង​អាច​ទៅ​រួច ប៉ុន្តែ​លីក​នេះ​ (Premier League) គឺ​ខ្លាំង​ណាស់។ ដូច​ជា​ឆ្នាំ​នេះ​ក្រុម​ Leicester City, Crystal Palace និង​ Watford…​ធ្វើ​បាន​យ៉ាង​ល្អ​ ដែល​មាន​ន័យ​ថា​ក្រុម​ទាំង​អស់ អាច​យក​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​បាន”។

 

Chelsea កំពុង​​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៥ ​បន្ទាប់​ពី​១៧​ប្រកួត​នៅ​ Premier League ចាញ់​៩​ដង និង​មាន​គម្លាត​១១​ពិន្ទុ​ពី​ក្រុម​លេខ​៤ Tottenham Hotspur។ តោ​ខៀវ​ នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ Watford ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ មុន​ពេល​ប៉ះ​ Manchester United ​នៅ​ Old Trafford ​យប់​ថ្ងៃ​ចន្ទ៕

 

ចុះ​ប្រិយមិត្ត​ជឿ​ថា Chelsea អាច​បាន​ Top 4 ឬ​អត់?

 

-ចុចអាន៖ Hiddink ចង់​បាន Drogba ធ្វើ​ជា​ជំនួយ​ការ​នៅ Chelsea

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ channelnewsasia