​ផលិតផល​​ Apple មួយ​ចំនួន​ទៀតត្រូវ​​បាន​បញ្ជូល​​ទៅ​ក្នុង​បញ្ជី​ផលិតផល​ហួសសម័យ​និង​ចំណាស់

​ផលិតផល​​ Apple មួយ​ចំនួន​ទៀតត្រូវ​​បាន​បញ្ជូល​​ទៅ​ក្នុង​បញ្ជី​ផលិតផល​ហួសសម័យ​និង​ចំណាស់

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ​ក្រុមហ៊ុន​ Apple បាន​ធ្វើ​ការ​​អាប់ដេត​បញ្ជី​ ផលិតផល​ហួសសម័យ ​និង​​ផលិតផលចំណាស់​​​ ដោយ​បាន​បញ្ចូល​នូវ​​ឈ្មោះ​ផលិតផល​មួយ​ចំនួន​ទៀត​ចូល​ទៅ​ក្នុង​បញ្ជី​នោះ។

 

​ផលិតផល​​ Apple មួយ​ចំនួន​ទៀតត្រូវ​​បាន​បញ្ជូល​​ទៅ​ក្នុង​បញ្ជី​ផលិតផល​ហួសសម័យ​និង​ចំណាស់

 

​​​​ចំពោះ​ផលិតផល​ចំណាស់​ គឺ​ជា​ផលិតផល​ដែល​​គេ​បាន​បញ្ឈប់​ការ​ផលិត​រយៈ​ពេល​លើស​ពី​ប្រាំ​ឆ្នាំ​ ឬ​តិច​ជាង​៧​ឆ្នាំ។ ​​​​​​ផលិត​ផល​ទាំង​ប្រាំ​ខាងក្រោម​​នេះ​នៅ​បន្ត​​ទទួល​ការ​ថែទាំ​​សម្រាប់​នៅ​ក្នុង​​សហរដ្ឋអាមេរិក​ និង​ប្រទេស​ទួរគី​ ​ប៉ុន្តែ​មិន​បន្ត​ចំពោះ​​ប្រទេស​កាណាដា​ ​តំបន់​អឺរ៉ុប​ ប្រទេស​ជប៉ុន​ តំបន់​អាមេរិក​ឡាទីន និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

 

ឈ្មោះ​ផលិតផលចំណាស់​​រួម​មាន​៖

 

-iMac (21.5-inch, ចុង​ឆ្នាំ​ ២០០៩)
-iMac (27-inch, ចុង​ឆ្នាំ​ ២០០៩)
-MacBook Air (ពាក់​កណ្ដាល​ឆ្នាំ​២០០៩​)
-Mac Pro (ដើម​ឆ្នាំ​២០០៩)
-Time Capsule 802.11n (ជំនាន់​ទី​ពីរ)

 

​​ដោយ​ឡែក​ចំពោះ​ផលិតផល​ហួសសម័យ​វិញ​ គឺ​ជា​ផលិតផល​ទាំង​ឡាយ​ណា​ដែល​ផលិត​តាំង​ពី​ប្រាំពីរ​ឆ្នាំ​មុន​ ហើយ​ក្រុមហ៊ុន​បាន​បញ្ឈប់​ទទួល​ការ​ជួសជុល​​ទៅ​លើ​ផលិតផល​ទាំង​នោះ​ទៀត​ហើយ​ ពោល​​បើ​សិន​​ផលិតផល​ទាំង​នោះ​ខូច​គឺ​មាន​តែ​ទៅ​កាន់​ហាង​ជួសជុល​ក្នុង​ស្រុក​ ឬ​ជួសជុល​ដោយ​ខ្លួន​ឯង។

 

ខាង​ក្រោម​ជា​ឈ្មោះ​ផលិតផល​ហួសសម័យ​ដែល​គេ​បាន​បញ្ចូល​ក្នុង​បញ្ជី​​៖

 

-Apple Cinema Display (23-inch, DVI, ដើម​ឆ្នាំ​២០០៧)
-Apple Cinema Display (30-inch DVI)
-MacBook (13-inch, ដើម​ឆ្នាំ​២០០៨)
-MacBook Pro (15-inch, ដើម​ឆ្នាំ​២០០៨)
-MacBook Pro (17-inch, ដើម​ឆ្នាំ​២០០៨)
-Time Capsule 802.11n (ជំនាន់​ទី​មួយ)
-iPod touch with Jan SW UPG 32GB

 

ចុច​អាន៖ ​iPhone 7c ​នឹង​​ចេញ​​​​​លក់​​​ខែ​​មេសា​​ ចំណែក​​ឯ​​ Galaxy S7 នឹង​ចេញ​លក់​​ខែ​មីនា​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​ AppleInsider