សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​ខណ្ឌ​២០១៦-២០១៨

រាជធានីភ្នំពេញ ៖ ពិធី​សិក្ខាសាលា​ស្តីពី​​ «​សមាហរណកម្ម​ កម្មវិធី​វិនិយោគ​សង្កាត់​នៅថ្នាក់ខណ្ឌ និង​កម្ម​វិធី​វិនិយោគ​៣​ឆ្នាំរំកិល​ខណ្ឌ​២០១៦-២០១៨» ត្រូវ​​បានរៀបចំឡើង​នៅ​សាលា​ខណ្ឌសែនសុខ នាវេលាព្រឹក​ថ្ងៃទី​២៤ ធ្នូ ២០១៥​ នេះ ដោយ​មាន​​ការអញ្ជើញ​ចូល​រួម​ពី​លោក​ប៊ុន សេរី អភិបាល​រង​រាជធានីភ្នំពេញ, លោក​លី សាវ៉េត អភិបាលខណ្ឌ​សែនសុខ ​មន្ត្រី​ចៅសង្កាត់​ទាំង៤​​​ក្នុងខណ្ឌ​សែន​​សុខ និង​មន្ត្រី​ក្រោម​ឱវាទ ។