​សាលាឧទ្ធរណ៍សម្រេចមិន​អនុញ្ញាត​ឱ្យឧកញ៉ា​ថោ​ង សា​រ៉ាត់ នៅ​ក្រៅ​ឃុំ

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ធ្នូ នេះ សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ប្រកាស​សាលដីកា​កំបាំង​មុខ​ជនជាប់ចោទ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ដែល​ផ្តន្ទាទោស​លោក​ឧកញ៉ា​ថោ​ង សា​រ៉ាត់ រយៈពេល​២​ឆ្នាំ​កន្លះ និង​ឪពុក ម្តាយ​លោក​ថោ​ង សា​រ៉ាត់ ម្នាក់​ៗ២​ឆ្នាំ ពី​បទ​ដឹក​ជញ្ជូន និង​រក្សា​ទុក​អាវុធ​ខុសច្បាប់ ៕