មនុស្ស ៦ប្រភេទ បើមិន​ចង់ឈឺគួរចៀសឲ្យឆ្ងាយពីរមៀត

បច្ចុប្បន្ននេះ ផ្នែក​ផ្គត់ផ្គង់​រុក្ខសាស្ត្រ​ដែលលក់​ដាច់ជាងគេ​បំផុតនៅ​លើពិភពលោក​គឺ រមៀត។ រមៀតត្រូវ​បានគេយកទៅ​ប្រើក្នុង​អាហារ ព្រោះវាធ្វើឲ្យ​អាហារ​មានក្លិនឈ្ងុយ និង​ចេញ​ពណ៌​លឿង។ យើងទាំងអស់គ្នា​គិតថា អ្វីក៏ដោយ​ឲ្យតែ​ធម្មជាតិ​គឺ គ្មាន​ជាតិពុល​ឡើយ ប៉ុន្តែមិនមែន​ក្នុង​ករណីនេះទេ។ វាមិនបណ្តាល​ឲ្យគ្រោះថ្នាក់​ធ្ងន់ធ្ងរទេ តែមនុស្ស​ជាច្រើន​ដែល​ទទួលទាន​វារួច អាចបណ្តាលឲ្យ​ជួបបញ្ហា​ចង់ក្អួត, វិលមុខ, រាករូស និងឈឺពោះ។ ប្រសិនបើអ្នក​ទទួលទានរមៀត​លាយជាមួយនឹង​ម្រេច ​រហូត​ដល់ ២៩ពែង​ជារៀង​រាល់ថ្ងៃ នឹង​ធ្វើ​ឲ្យ​កម្រិត​ឈាម​កើនឡើង ក៏ដូចជា​ធ្វើឲ្យ​មានបំរែបំរួល DNA។
 
មនុស្ស ៦ប្រភេទ បើមិន​ចង់ឈឺគួរចៀសឲ្យឆ្ងាយពីរមៀត
ប្រភេទមនុស្សដែលមិនគួរទទួលទានរមៀត៖
១. ស្ត្រីមានផ្ទៃពោះ ឬស្ត្រីបំបៅដោះកូន
ពួកគេគួរ​តែប្រើរមៀតតិចតួច​ដាក់នៅក្នុង​អាហារ ជំនួស​ការទទួលទាន​រមៀតច្រើន។ វាពិតជា​គ្មាន​សុវត្ថិភាព​ឡើយ​ចំពោះស្ត្រី​បំបៅដោះកូន​ដែល​ទទួលទាន​រមៀត​ក្នុង​បរិមាណ​ច្រើន។ វាក៏មិន​សុវត្ថិភាព​សម្រាប់ស្ត្រី​មានផ្ទៃពោះ​ដែលទទួលទាន​រមៀតធ្វើ​ជាថ្នាំព្យាបាល​រោគផងដែរ។ វាអាចធ្វើឲ្យស្ត្រី​មានផ្ទៃពោះជួប​នឹងបញ្ហា​រាំងរដូវ ឬបញ្ហា​ស្បូន។
វាក៏​អាច​បណ្តាលឲ្យកម្រិត​ចលនារបស់​អរម៉ូនតេសតូស្តេរ៉ូន និងស្ពែម៉ាតូសូអ៊ីត​ថយចុះ នៅពេល​បុរសទទួល​ទានវាសុទ្ធ។ នេះអាច​កាត់បន្ថយ​អត្រានៃ​ការមាន​ផ្ទៃពោះ។​ ប្រសិនបើ​អ្នក​កំពុងព្យាយាម​ចង់បាន​កូន គួរប្រុងប្រយ័ត្ន​ចំពោះ​រមៀត។
២. អ្នកមាន​ដុំគ្រួស​ក្នុង​ថង់ប្រមាត់
តាម​ការសិក្សាស្រាវជ្រាវ​កាលពីថ្មីនេះ​បានឲ្យដឹង​ថា រមៀត​អាចធ្វើឲ្យ​អ្នកកើតជំងឺ​ដុំគ្រួសក្នុងថង់ប្រមាត់​មានការ​ឈឺចាប់។ ដូច្នេះគួរ​ចៀសវាងវា ប្រសិនបើអ្នក​មានបញ្ហានេះ។ តែទោះបីជា​យ៉ាងណា រមៀតអាចជួយ​ការពារមុខងារ​ថ្លើម និងការពារគ្រួស​ក្នុងថង់​ប្រមាត់ ជួយសម្រួលដល់​មុខងារថង់ប្រមាត់ដោយ​ជួយរក្សា​ទឹកប្រមាត់។
៣. អ្នកស្ទះ​បំពង់ទឹកប្រមាត់
រមៀតត្រូវ​បានគេរកឃើញ​ថា​ អាចជួយ​សម្អាត​ថង់ប្រមាត់ ដូច្នេះវា​ជួយកាត់បន្ថយការ​កើតឡើង​នៃដុំគ្រួស និង​ជំងឺមហារីកថង់​ប្រមាត់។ ប៉ុន្តែអ្នក​ដែលជួប​នឹង​បញ្ហាស្ទះ​បំពង់​ទឹកប្រមាត់​គួរតែប្រុងប្រយ័ត្ន​ក្នុងការទ​ទួលទាន​រមៀត។
៤. អ្នកដែល​មានគ្រួស​ក្នុងតម្រងនោម
ប្រសិនបើអ្នក​ទទួលទាន​រមៀតច្រើន អត្រាគ្រោះថ្នាក់​នៃគ្រួសក្នុង​តម្រងនោម​របស់អ្នកអាច​នឹងកើន​ឡើង។ រមៀតសម្បូរ​ទៅដោយសារធាតុ​ oxalate ដែល​អាច​មាន​ប្រតិកម្ម​ជាមួយនឹង​កាល់ស្យូម​ បង្កើតបាន​ជា calcium oxalate ​ដែលមិន​អាច​រលាយបាន។
អ្នកដែលងាយ​នឹងកើតគ្រួសក្នុង​តម្រងនោមគួរ​តែប្រុងប្រយ័ត្ន​ជាមួយនឹង​ការទទួលទានរមៀតនេះ។ អ្នកគួរតែកំណត់​លើការទទួលទាន​អាហារដែលមាន​សារធាតុ calcium oxalate តិច​ជាង ៥០មីលីក្រាមក្នុង ១ថ្ងៃ។
៥. អ្នកកើត​ជំងឺទឹកនោមផ្អែម
រមៀតធ្វើឲ្យកម្រិត​ជាតិស្ករថយចុះ ដូច្នេះអ្នក​កើតជំងឺទឹកនោមផ្អែម​អាចសម្គាល់​ឃើញថា កម្រិត​ជាតិស្ករនឹង​ថយចុះ ប្រសិនបើពួកគេ​ទទួលទាន​រមៀត។ ពួកគេ​នៅតែ​អាច​ទទួល​ទាន​វាបាន តែក្នុង​បរិមាណ​តិចតួច និងត្រូវ​មាន​បំរុងប្រយ័ត្ន។
៦. អ្នកដែល​ត្រៀម​នឹងវះកាត់
ប្រសិនបើអ្នកជិតវះកាត់ គួរតែ​បញ្ឈប់​ការទទួលទាន​រមៀតយ៉ាង​ហោចណាស់ឲ្យ​បានមុន ២សប្តាហ៏។ នេះដោយសារ​តែរមៀតនឹងកាត់បន្ថយ​កម្រិត​ដុំឈាម និង​បណ្តាលឲ្យ​ចេញឈាម​ច្រើន​ក្នុង​កំឡុង​ពេល និងក្រោយ​កំឡុង​ពេលវះកាត់៕
ដោយ៖ ដារ៉ា
ប្រភព៖ fitbodycenter

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • មនុស្ស ៦ប្រភេទ បើមិន​ចង់ឈឺគួរចៀសឲ្យឆ្ងាយពីរមៀត