១០ចំណុច បញ្ជាក់យ៉ាងច្បាស់ថា​គាត់ពិតជា​ស្រឡាញ់អ្នក

ជា​ធម្មតា​បុរសៗតែងតែ​មិនហ៊ាន​បង្ហាញអារម្មណ៏​ពិតរបស់ពួកគេ​ចេញមក​ងាយៗនោះទេ បើ​ទោះបីជា​​ពួកគេងប់ស្រឡាញ់​អ្នកខ្លាំង​ក៏ដោយ។ ប្រសិនបើ​គាត់​មិនបង្ហាញ​សញ្ញានៃក្តីស្រឡាញ់ និង​ក្តីបារម្ភណា​មួយទេ​នោះ វាមាន​ន័យថា គាត់​មិនមានភាពក្លាហាន​នឹងបញ្ចេញ​អារម្មណ៏​ពិតរបស់គាត់​ឡើយ។ 
មាន​បុរសៗ​មួយចំនួន​ចូលចិត្ត​ឲ្យគូស្នេហ៏​ខ្លួន​បាន​ដឹង​ពីទំហំក្តីស្រឡាញ់​ចំពោះមនុស្សស្រីដែលខ្លួន​ចាប់ចិត្ត​ស្រឡាញ់ ស្របពេល​ដែលបុរសៗ​មួយចំនួនទៀត​មិនហ៊ានបង្ហាញ​អារម្មណ៏​ពិតទាល់តែសោះ។
ដូច្នេះ ប្រសិនបើគូស្នេហ៏របស់អ្នកមិនបង្ហាញ​ពីអារម្មណ៏​ស្នេហាចំពោះ​អ្នកទេ ខាងក្រោម​នេះជាវិធីសាស្ត្រ​ដែល​បញ្ជាក់​ថា គាត់ពិត​ជាស្រឡាញ់​អ្នក​អស់ពីបេះដូង​របស់គាត់។ ប្រសិន​បើ​អ្នកបាន​ដឹងពីសញ្ញា​ទាំង​អស់នេះ អ្នក​នឹងបានយល់​ពីអត្ថន័យ​របស់គាត់ នៅពេលគាត់​យក​នំសូកូឡា និង​ផ្កាមកឲ្យអ្នក។ ប្រសិនបើ​​អ្នកគិតថា គាត់​មិន​បង្ហាញ​ក្តីស្រឡាញ់ និង​ការព្រួយបារម្ភ​ចំពោះ​អ្នក អ្នកត្រូវគិតឡើងវិញ ព្រោះបុរសៗ​គេមាន​វិធីសាស្ត្រផ្ទាល់ខ្លួន​ដើម្បី​បង្ហាញ​ក្តីស្រឡាញ់​ចំពោះអ្នក។
 
១០ចំណុច បញ្ជាក់យ៉ាងច្បាស់ថា​គាត់ពិតជា​ស្រឡាញ់អ្នក
វិធីសាស្ត្រ ១០យ៉ាងបញ្ជាក់ថា គាត់ពិតជាស្រឡាញ់អ្នក៖
ផ្កា
ប្រសិនបើគាត់ជូនផ្កា​ដល់អ្នក​ដោយគ្មានមូលហេតុ នេះ​ជាសញ្ញា​បញ្ជាក់ថា គាត់ស្រឡាញ់​អ្នកខ្លាំង។ ការជូន​ផ្កាឲ្យគូស្នេហ៏បញ្ជាក់ពីក្តីស្រឡាញ់ និងភាព​ផ្អែមល្អែម។

គាត់នាំអ្នកទៅចូលរួម​ជាមួយមិត្តភក្តិ​របស់គាត់
នៅពេល​បុរស​របស់អ្នកណែនាំអ្នកឲ្យមិត្តភក្តិជុំវិញខ្លួន​គាត់បាន​ស្គាល់ នេះបានន័យ​ថា អ្នកជាមនុស្សស្រី​ម្នាក់​ដ៏មានសំណាង។ ប្រុសៗនឹងប្រើវិធីនេះតែម្យ៉ាងគត់ នៅពេល​គាត់​ប្រាកដ​ប្រជា​ចំពោះមនុស្សស្រីដែលពួកគេចង់​រស់នៅជាមួយ។
គាត់លុប​ការប្រជុំចោល​ដើម្បីអ្នក
សញ្ញា​មួយបង្ហាញថា គាត់ស្រឡាញ់​អ្នកគឺ នៅពេលគាត់បាន​លុបការ​ប្រជុំដ៏សំខាន់​ចោល ហើយមក​មើលថែអ្នក ពេលអ្នកឈឺ។ នេះជារឿង​មួយគួរ​ឲ្យរំភើប ដែល​បុរស​បានលះបង់​ច្រើនដើម្បី​មនុស្សស្រី​ដែលខ្លួន​ស្រឡាញ់។
គាត់សរសើរអ្នក
នៅពេលគាត់​សរសើរ​ដល់អ្នក​ត្រូវគិត​ថា អ្នកជា​មនុស្ស​​មាន​សំណាងព្រោះ​គាត់​យកចិត្តទុកដាក់​​លើសម្រស់​​របស់អ្នក។ បុរសៗ​ភាគច្រើន​កម្រនឹង​សរសើរ​មិត្តស្រី​របស់ខ្លួន​ណាស់ ហើយ​ប្រសិនបើ​គាត់ធ្វើបែបនេះ​ដាក់អ្នក បានន័យថា​គាត់ស្រឡាញ់​អ្នក។
គាត់ធ្វើឲ្យ​អ្នកភ្ញាក់ផ្អើល
បុរសៗមួយចំនួនចូលចិត្ត​ឲ្យគូស្នេហ៏​របស់ខ្លួន​មានការភ្ញាក់ផ្អើល​ម្តង​ហើយ​ម្តងទៀត។ ដោយគ្រាន់តែ​បង្ហាញ​ពីអារម្មណ៏ និង​នៅជាមួយ​នាង វានឹង​ធ្វើឲ្យ​នាង​សប្បាយចិត្ត និង​មាន​ភាព​ភ្ញាក់​ផ្អើល។
គាត់កែ​តម្រូវអ្នក
គ្មានបុរសណាម្នាក់​មកធ្វើការកែតម្រូវ​មនុស្សស្រី​ឡើយ លុះត្រាតែគាត់​ពិតជាស្រឡាញ់​នាងមែន។ ដូច្នេះប្រសិនបើគាត់ចង់ឲ្យអ្នកក្លាយ​ជាមនុស្ស​ល្អ និង​ធ្វើល្អ នេះ​បង្ហាញ​ថា គាត់​ស្រឡាញ់​អ្នក។
គាត់ធ្វើ​ការងារកខ្វក់
គ្មានបុរសណាម្នាក់​ចង់ឲ្យមនុស្សស្រីដែលខ្លួនស្រឡាញ់ធ្វើការងារកខ្វក់​ឡើយ។ ប្រសិនបើ​បុរស​របស់អ្នក​ពិតជាស្រឡាញ់​អ្នកមែន គាត់នឹង​បង្ហាញថា គាត់នឹង​រំលែក​ការងារ​កខ្វក់ទាំង​នោះជាមួយនឹង​អ្នកដែរ។
គាត់និយាយ​រឿងផ្ទាល់​ខ្លួន​ប្រាប់​ដល់អ្នក
បុរសៗ​មិនងាយ​នឹង​និយាយរឿង​ផ្ទាល់ខ្លួនប្រាប់​ដល់មនុស្សស្រីណា​ម្នាក់ឡើយ។ ដូច្នេះ ប្រសិនបើគាត់​ទម្លាយរឿងផ្ទាល់ខ្លួន​ប្រាប់ដល់អ្នក បានន័យថា​គាត់ចង់​រួមរស់​ជាមួយអ្នក​អស់​មួយ​ជីវិត។
គាត់ណែនាំអ្នក​ឲ្យគ្រួសារ​របស់គាត់​បានស្គាល់
ក្នុងពេល​ដែលបុរស​របស់អ្នកធ្វើ​ម៉ឺងម៉ាត់ ហើយណែនាំ​អ្នកដល់​គ្រួសារ​របស់គាត់ បានន័យថា​គាត់ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ដើរផ្លូវជីវិត​តែមួយ​ជាមួយនឹង​អ្នក។ នេះជា​សញ្ញា​បញ្ជាក់​យ៉ាងច្បាស់​ថា គាត់ស្រឡាញ់​អ្នកដោយ​គ្មានលក្ខខ័ណ្ឌ។
គាត់លះបង់
បុរសទាំងអស់​មិនមែនសុទ្ធតែ​អាចលះបង់​ចំពោះ​ស្នេហា​បានឡើយ ប៉ុន្តែប្រសិនបើ​គាត់បានលះបង់ច្រើន អ្នកជា​មនុស្ស​មានសំណាងហើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ១០ចំណុច បញ្ជាក់យ៉ាងច្បាស់ថា​គាត់ពិតជា​ស្រឡាញ់អ្នក