​រថយន្តក្រុង​ដឹក​កម្មករ បុក​ម៉ូតូ​ បណ្តាលឲ្យ​គ្រូបង្រៀន​ម្នាក់ ​ស្លាប់​

​កណ្តាល: បុរស​ជា​គ្រូបង្រៀន ផ្នែក​គណិតវិទ្យា នៅ​វិទ្យាល័យ​កំពង់ប្រាសាទ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ក្នុងករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្តក្រុង ​ដឹក​កម្មករ​មួយគ្រឿង បើក​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង ហើយ​រថយន្ត ជ្រុល​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​ព្រឹក ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​វត្ត​ថ្មី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​ជនរងគ្រោះ ដែល​ត្រូវ​រថយន្ត​ដឹក​កម្មករ បុក​ស្លាប់​នោះ ឈ្មោះ តឿ ជា​គ្រូបង្រៀន គណិតវិទ្យា នៅ​វិទ្យាល័យ​កំពង់ប្រាសាទ​។ ចំណែក​អ្នកបើកបរ​រថយន្ត ក្រោយ​
​ពី​បាន​បង្កហេតុ​រួច បាន​ចុះ​គេចខ្លួនបាត់​តែម្តង​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ និង​វាស់វែង រួច​យក​មធ្យោបាយ​ពាក់ព័ន្ធ ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​
​ស្រុក រង់ចាំ​ចាត់ការ តាម​នីតិវិធី​។ ចំណែក​សព ត្រូវបាន​សមត្ថកិច្ច ទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក ទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​។
​សមត្ថកិច្ច​មូលដ្ឋាន បាន​បញ្ជាក់ថា មូលហេតុ​បណ្តាល ឲ្យ​កើតមាន​គ្រោះថ្នាក់​នេះ មកពី​អ្នកបើក​រថយន្តក្រុង ដឹក​កម្មករ ងងុយដេក​៕V/S