រដ្ឋសភា រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​សមាជិក​សមាជិកា​រដ្ឋសភា ទាំង ១២៣ រូប នា​រសៀល​ម៉ោង ២ ថ្ងៃទី​២៤ ខែធ្នូ​នេះ​

ភ្នំពេញ: នៅ​ម៉ោង ២ រសៀល​ថ្ងៃទី​២៤ ខែធ្នូ​នេះ រដ្ឋសភា នឹង​រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស លើក​ទី​១ ជូន​សមាជិក សមាជិកា​រដ្ឋសភា នីតិកាល​ទី​៥​។ ពិធី​នោះ នឹងធ្វើ​ឡើង នៅ​វិមាន​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភា​។​

​លោក ឡេង ប៉េងឡុង បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​២២ ខែធ្នូ​ថា "​ការផ្តល់ជូន​គ្រឿង​ឥស្សរិយយស​ដល់​សមាជិក សមាជិកា​រដ្ឋសភា គឺ​អនុវត្ត​តាមច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ដែលជា​ការឆ្លើយតប​ទៅនឹង​គុណបំណាច់​ដ៏​ឧត្តុង្គឧត្តម ដែល​សមាជិក សមាជិកា​រដ្ឋសភា បាន​បំពេញការងារ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​"​។

​អគ្គលេខាធិការ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ក៏បាន​ប្រាប់​អ្នកកាសែត​ថា លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទ្ទេស​ខ្លួន នៅក្រៅ​ប្រទេស ហើយ​ដែល​ត្រូវបាន​រដ្ឋសភា លុបឈ្មោះ​ពី​សមាជិកសភា កាលពី​ខែវិច្ឆិកា​នោះ ក៏មាន​ឈ្មោះ ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស ក្នុងចំណោម​សមាជិក​រដ្ឋសភា​សរុប ១២៣ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​៕